អាណិតណាស់...ខំប្រឹងឡើងបេះត្រួយអំពិល ដើម្បីយកទៅលក់ គ្រាន់បានចិញ្ចឹមកូន តែអកុសល ធ្លាក់មកបាក់ដៃ មិនអាចធ្វើអ្វីបានទៀតទេ...(មានវិដេអូ)
-

នៅថ្ងៃនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះសារ ដោយដង្ហើយសុំជំនួយពីសប្បុរសជន​ តាមបណ្តាញសង្គ​​ម មេត្តាជួយដល់អ៊ុំស្រីម្នាក់ ដែលគាត់បានធ្លាក់ពីលើដើមអំពិលបាក់ដៃ រាល់ថ្ងៃគាត់រស់នៅ ភូមិកូនធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់ថា "ជួយស៊ែរផង! ថ្ងៃទី ២៦ ខែ៨សីហាឆ្នាំ ២០១៩ ធ្លាក់ពីលើដើរអំពិលបាក់ដៃ មិនអាចធ្វើអ្វីបាន ដើរបេះត្រកួនចិញ្ចឹមកូនយ៉ាងកម្សត់ សុំឲ្យសប្បុរសជនជួយអង្ករនិង.......??


កម្សត់ណាស់ : អ្នកមីង សុភ័ណ អាយុ៥៣ឆ្នាំ ដើរបេះត្រួយអំពិលចិញ្ចឹមកូន តែសំណាងមិនល្អត្រូវធ្លាក់ពីលើដើរអំពិល មិនអាចធ្វើការងារអ្វីបាន មានតែដើរបេះត្រកួនចិញ្ចឹមកូនយ៉ាងកម្សត់ ថ្ងៃខ្លះរកមិនបាននាំកូនចៅញ៉ាំបាយជាមួយនិងត្រីខមួយកំប៉ុងនិងទឹកត្រី អ្នកមីងនិងកូនសុំឲ្យសប្បុរសជនជួយជាអង្ករនិងគ្រឿងបរិភោគសម្រាប់កីនចៅហូបផង។


គ្រួសារអ្នកមីង សុភ័ណ រស់នៅក្នុងភូមិកូនធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមអំពាវនាវដល់សប្បុរសជន : ដែលរស់នៅក្នុងស្រុងនិងក្រៅស្រុក មេត្តាជួយដល់គ្រួសារគាត់ឲ្យបានជាអង្ករនិងគ្រឿងបរភោគសម្រាប់កូនចៅគាត់ញ៉ាំផង។ 092754776/0968447487????"។


មានវិដេអូ៖



ប្រភព៖ អ៉ី សុខស្រៀង