កញ្ញា ឌី សូនីតា ថា ហេតុអីបានក្រុមថតនិងខាងផលិតកម្មមិនគិតពីតួសោះចឹង ថតរកតែកន្លែងថោក សំខាន់ គឺខ្លាចកឺ កឺ នឹងម៉ង ...(មានវិដេអូ)
ស៊ីហៀង
-

តារាសម្តែង កញ្ញា ឌី សូនីតា ដ៏មានប្រជាប្រិយភាព និងក្តោបបានទីផ្សារយ៉ាង ក៏ព្រោះតែទេពកោសល្យ ដែលកញ្ញាមានតាំងពីកំណើត ព្រមទាំងបានធ្វើឲ្យមហាជនជាច្រើន មានការគាំទ្រ ទាំងការថតខ្សែរភាពយន្ត និងចម្រៀង ។


តារាពហុជំនាញរូបនេះ បានបង្ហោះសារ ក្រោយពីបានទៅថតនៅក្រុងព្រះសីហនុ ដោយកញ្ញា​ បានរៀបរាប់ថា​"ឡានខ្ញុំយប់មិញត្រូវធ្លាក់ដាច់កាងខាងមុខឡានមកទាំងផ្ទាំងព្រោះតែផ្លូវក្នុងក្រុងកំពុងសោម យប់មិញម៉ោង១១យប់គ្នាខ្ញុំ៤នាក់សុទ្ធតែស្រី ខ្ញុំភ័យជាងគេគឺជនជាតិចិនច្រើនពេក ខ្ញុំលឺតែគេនិយាយថាមានរឿងអាក្រក់ៗជាច្រើនដែលពួកគេហ៊ាន ខ្ញុំមិនខ្លាចឡានខូចដូចដែលខ្លាចដល់ជនជាតិចិនទេ ខ្ញុំឡើងញ័រសាច់អស់ហើយយប់មិញ។ អ្វីដែលខ្ញុំខឹងនិងអន់ចិត្តបំផុតហេតុអីក៏ក្រុមថតនិងខាងផលិតកម្មមិនគិតពីតួរសោះចឹង គិតតែពីរកកន្លែងថោកតម្លៃធូហើយប្រញាប់ថតអោយឆាប់ចប់ដល់ថ្នាក់ចេញទៅមកទាំងយប់ៗបែបនេះ សំខាន់ផ្លូវដែលទៅកន្លែងស្នាក់នៅហ្នឹងវាខូចអស់ បើដឹងថាផ្លូវវាខ្ទិចខ្ទីមិចក៏មិនរកកន្លែងថតផ្សេងទៅ ខ្វះណាស់អីកន្លែងដែលត្រូវថតកាត់តទៅ? បើខ្ញុំដឹងថាផ្លូវក្លាយទៅជាខ្ទេចបែបនេះខ្ញុំនឹងមិនមកជាដាច់ខាត ព្រោះបើធាតុពិតមិនមានការថតកុនទេក៏ខ្ញុំមិនមកកំពុងសោមស្រាប់ហើយ ព្រោះវាភ្លៀងរហូត អាកាសធាតុមិនអំណោយផល ខ្ញុំថាមិនចង់យាយអីទេហើយក៏មិនចង់បង្ហោះដែរ តែវាដល់កពេក មិនមែនតិចដងទេ អារឿងដែលមិនយល់ពីចិត្តតួរ យល់តែអារម្មណ៏ខ្លួនឯង នេះខ្ញុំយកឡានធំមកផង នៅខ្ទេច ចុះទំរាំឡានទាបៗតូចៗមិនរលួយអស់ហើយទេអី? តាមពិតខាងផលិតកម្មត្រូវមកមើលទីតាំងមុន ហើយស្រណុកប្រាប់តួរតាមក្រោយថាគួរមកផ្លូវណា បើផ្លូវវាពិបាកពេកក៏ប្តូរកន្លែងស្នាក់នៅ ទៅស្នាក់នៅកន្លែងណាដែលសុវត្តិភាពនិងមានភាពងាយស្រួលដល់តួរ មិនត្រូវអោយតួរមកមុនទាំងដែលខាងផលិតកម្មមិនទាន់ទាំងស្គាល់ស្ថានភាពកន្លែងស្នាក់នៅនិងផ្លូវបែបនេះទេ។ បើចង់អោយខ្ញុំបកស្រាយវាច្រើនជាងនេះ១០០០ដងទៅទៀតសំរាប់កាលដែលធ្វើការគ្មានទំនួលខុសត្រូវពីខាងផលិតកម្មរបស់អ្នក???? លើកទី១ក្នុងឆាកជីវិត ដើររកខ្សែរចងឡានពេញផ្លូវ បើវាដាច់ចេញពីឡានម៉ងស្រួលរើសដាក់ឡាន អានេះដាច់នៅស្ទើដាច់ស្ទើជាប់ ហើយកាត់តាបួខាងស្តាំគឺធ្លាក់បាត់តែម្តង រកមិនឃើញ ចុះមើលឡានទាំងកណ្តាលភ្លៀង សុទ្ធតែស្រី បិះក្លាយទៅជាប្រពន្ធ ge ge ?ហើយលោកព្រះហើយលោកព្រះក្តៅក្រហាយណាស់?‍♀️?‍♀️?‍♀️?‍♀️?‍♀️"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន ជូនពរឲ្យកញ្ញា និងក្រុមការងារ ជួបតែសុវត្ថិភាព ផងដែរ៕


មានវិដេអូ៖



ប្រភព៖ Dy Sonita