ជីវិតរបស់មនុស្សម្នាក់ កើតមក លើផែនដីនេះ សុទ្ធតែមានគោលបំណង ក្តីប្រាថ្នា ចង់រស់នៅ តែអ្វីដែលខ្លួនចង់បាន ពិសេសគឺជីវិតមួយដែលសុខសប្បាយ បានធ្វើអ្វីដែលខ្លួនឯងពេញចិត្ត និងបានជួយដល់មនុស្សផ្សេងៗ ដែលរស់នៅក្នុងសង្គមតែមួយ គ្រាន់តែការធ្វើនោះ វាមិនដូចគ្នាប៉ុណ្ណោះ។

តួយ៉ាងដូចជាលោកពូម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលម្នាក់ដែលល្អ ទោះបីជាគាត់មិនមានថវិការនៅក្នុងការជួយដល់អ្នកដទៃក៏ពិតមែន តែគាត់បានធ្វើរឿងមួយដ៏អស្ចារ្យបំផុត នៅក្នុងជីវិតរបស់គាត់ ដោយគាត់បានបោសសំអាតស្ពានស្លាកែត រាល់ថ្ងៃ ធ្វើឲ្យផ្លូវមួយនោះ ពោលពេញទៅដោយភាពស្រស់ស្អាត និងមានអនាម័យ (មិនមានថង់ មិនមានដី) ជាហេតុធ្វើឲ្យមហាជន កោតសរសើរពីទឹកចិត្តរបស់គាត់គ្រប់គ្នា។

បើយោងតាមម្ចាស់ហ្វេសប៊ុកមួយដែលមានឈ្មោះថា បាត់ដំបង ផ្ទះខ្ញុំ បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយលោកពូចិត្តល្អម្នាក់នេះ គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ នៅក្នុងគណនីហ្វេសប៊ុកនោះបានសរសេរថា "លោកពូដែរតែងតែសំអាតស្ពានស្លាកែតជារៀងរាល់ថ្ងៃ នឹងរបរលក់អំបោសបន្តិចបន្ទួចដើម្បីចឹញ្ចឹមជីវិត ឥឡូវគាត់ទទួលមរណៈភាពហើយ ដោយគ្រោៈថ្នាក់ចរាចរណ៏យប់មិញ គាត់ក្រក្សត់ណាស់ ដូចនេៈសូមអំពាវនាវដល់សប្បុរស់ជន មេត្តាជូយឧបត្ថមកម្មវិ ធីបុណ្យផង (វត្តបាឡាត់)។

ចំណែកបងប្អូនដែលស្គាល់គាត់ និងធ្លាប់បានឃើញគាត់ បានបង្ហាញអារម្មណ៍យ៉ាងក្រៀមក្រំថា"ខ្ញុំតែងតែជូនលុយគាត់ខ្លះៗដែរ ពេលជិះម៉ូតូកាត់ស្ពាននេះ មិននឹកស្មានសោះ ។ គាត់ពិការជើង ចុះយ៉ាងមិចបានជាគ្រោះថ្នាក់ចរាចរទៅវិញ ឬមួយគេជិះជ្រុលមកបុកគាត់? តើមានអ្នកណាដឹងទេថាគាត់គ្រោះថ្នាក់ដោយហេតុដូចម្ដេច? សូមប្រាប់ផង!....។ភ្លាមនោះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pî Sith បានបង្ហោះថា "គាត់ជួបគ្រោះថ្នាក់នៅដៃប្រាំបីបង ដោយម៉ូតូអ្នកបង្ករបើកបរ ដោយស្ថានភាពស្រវឹង បុកចំពីក្រោយបណ្ដាលអោយ គាត់ស្លាប់ ឯងកូនប្រុសគាត់អ្នកឌុប រងរបួសស្រាល ជនបង្កររត់គេចបាច់ ។ កូនប្រុសគាត់បានប្រាប់ញុំពេលដែលខ្ញុំទៅកំដរសពរបស់គាត់ ឯងសពវិញតំកល់នៅវត្តបាឡាត់"។ ហើយមានបងប្អូនខ្លះទៀតបានខមិនថា "ស្មានមិនដល់សោះ ខ្ញុំជិះកង់ហាត់ប្រាណឆ្លងស្ពានកាលថ្ងៃទី២១គាត់កាក់សួរថាស្ពាននេះស្អាតអត់ ខ្ញុំក៏ឈប់កង់ហើយនិយាយថា ស្ពាននេះស្អាតណាស់ អត់ដីអត់សម្រាមទេ ហើយគាត់ក៏សើច ជីវិតមនុស្សផុយស្រួយណាស់ ជួបគ្នាថ្ងៃនេះមិនប្រាកដថាថ្ងៃស្អែកបានជួបឡើយ។សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភពចុះ??"៕

ប្រភព៖ បាត់ដំបង ផ្ទះខ្ញុំ