ខូចអនាគតអស់ហើយ...ក្មេងប្រុសអាយុ១៣ឆ្នាំ ម្នាក់ ដើរទាំងកណ្តាលយប់ សុំលុយគេ ដើម្បីយកទៅទិញថ្នាំ...(មានវិដេអូ)
-

កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់ អាយុ១៣ឆ្នាំ ញៀនថ្នាំ និយាយមិនដឹងអី ប្រាប់ថា​ គាត់សុំលុយគេតាមផ្លូវ ដើម្បីយកទៅទិញថ្នាំជក់ ។


នៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា ចៅគិរី សីតលត្ថោ បានបង្ហោះសារថា "ដើរមកសុំលុយ៥០០០រៀលទិញថ្នាំជក់ក្លាហានពេកហើយប្អូន? ខ្និត អាយុ១៣ឆ្នាំ ដើរមកជួបខ្ញុំកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ សុំលុយ ៥,០០០រៀល ដើម្បីទិញថ្នាំម៉ាទឹកកកជក់? នៅម៉ោង ១៖២០នាទី រម្លងអាទ្រាធ ថ្ងៃទី២៧ សីហា ២០១៩ ចំណុចផ្លូវទំនប់៧០ ជិតផ្លូវរថភ្លើង?។ បងពិតជាចូលរួមលោកស្តាយណាស់ ប្អូននៅក្មេង ហេតុអ្វីត្រូវដើរក្នុងផ្លូវនេះ?? តើអ្នកណាជាអ្នកអូសទាញគាត់ អ្នកណាជាអ្នកពង្វក់គាត់?? លោកអ្នកពាក់ព័ន្ធអើយជួយមើលផង ខូចក្មេងអស់ហើយ?"។


មានបងប្អូនជាច្រើន បានចូលមកខមិនថា" ខ្ញុំធ្លាប់ជួបក្មេងចឹងម្តងនៅផ្សារអូឬស្សីសុំលុយយើងអត់បានឆក់ទៀត"៕


មានវិដេអូ៖



ប្រភព៖ ចៅគិរី សីតលត្ថោ