ជួយស៊ែរបន្តផង...ភរិយាលោក ស៊ុក សុភា ថា បើយើងជាកូនខ្មែរ ឃើញគ្រាប់ពេជ្រ ដែលកំពុងចែងចាំង ផុសចេញពីប្រទេសខ្មែរហើយ យើងមិនជួយ បើគេយកបាត់ កុំស្ដីថាគេជាចោរឲ្យសោះ...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន បានធ្វើការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងច្រើនកុះករ ពាក់ព័ន្ធនឹងយុវជនខ្មែរយើងម្នាក់ ដែលកំពុងធ្វើឲ្យពិភពលោក មានការស្ងប់ស្ងែង និងកោតសរសើរ ពីសមត្ថភាពចង់ចាំ ដែលមនុស្សធម្មតា មិនអាចធ្វើបាន ។ យុវជន ភារិ​ន ដែលជានិស្សិតម្នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសថៃ រូបនេះ ធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរចត់បំផុត ទម្រាំតែប្អូនទទួលបានមកដល់ថ្ងៃនេះ។


យ៉ាងណាមិញ ក្រោយពីបានទស្សនាពីភាពអស្ចារ្យរបស់ប្អូនប្រុសរូបនេះហើយនោះ ក៏មានបងប្អូនខ្មែរជាច្រើន ចង់ស្គាល់ និងចង់ដឹងពីសមត្ថភាពរបស់ប្អូនជាខ្លាំង។


ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់ភរិយារបស់លោក ស៊ុក សុភា ក៏បានបង្ហោះសារថា "បើយើងជាកូនខ្មែរឃើញគ្រាប់ពេជ្រដែលកំពុងចែងចាំងផុសចេញពីប្រទេសខ្មែរហើយយើងមិនជួយ ថៃនឹងយកកូនខ្មែរដ៏អច្ឆរិយះ១រូបនេះទុករកផលប្រយោជន៏ដល់ប្រទេសគេ បើមានថ្ងៃនោះមែនកុំស្ដីថាអោយគេថាជាចោរ!!!"។


ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានបន្តទៀតថា "បើអាចសូមបងប្អូនជួយផ្ដល់ជំនួយជាថវិកាដល់ប្អូនប្រុសផង ព្រោះតាមស្ដាប់គឺប្អូនប្រុសមិនសូវជាធូធារទេ ?ខ្ញុំចង់ប្រកាសរកជំនួយជូនគាត់អោយរៀនបានកាន់តែខ្លាំង យល់យ៉ាងម៉េចដែរបងប្អូន?"។


គាត់បានរៀបរាប់បន្ថែមទៀតថា​"ថវិការដែលប្រមូលជួយប្អូនប្រុសនៅពេលនេះបាន $800 ជាងហើយ ហើយខាងខ្ញុំនិងស្វាមីជូន $500 ទៀតសរុប $1300 ជាង។ ក៏សូមប្រកាសថា បងស្រីជីដូនមួយរបស់ប្អូនប្រុសបានទាក់ទងមកខ្ញុំហើយ តែនៅឡើយតែប្អូនប្រុសខ្ញុំកំពុងតែចាំជួបគាត់ផ្ទាល់។


បងប្អូនណាដែលនៅចង់ជួយទៀត សូមទាក់ទងទៅ account Sorphea Souk ឬក៏ page SS មូនិធិខ្មែរ ដែលមានរូបពីរនាក់ប្ដីប្រពន្ធខ្ញុំ តែបើ page នោះថ្មីទើបបង្កើតបានន័យថាក្លែងក្លាយទេ បើយូរហើយមានសម្មភាពច្រើនទើបជា page របស់ពួកយើងពិតប្រាកដ។ សូមអរគុណដល់សប្បុរសធម៌ទាំងអស់ជំនួសប្អូនប្រុសផង ???"។


ប្រភព៖ Sarina Lucky Luy