ជួយស៊ែរបន្តផងបងប្អូន...ប្រកាសស្វែងរក ម្ចាស់រថយន្ត FORD ដែលមានស្លាកលេខ ខម2-9230 ឲ្យចេញមុខមកទទួលខុសត្រូវ ចំពោះទង្វើររបស់ខ្លួនដែលបានប្រព្រឹត្ត...(មានវិដេអូ)
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Bandol បានប្រកាស ស្វែងរក ម្ចាស់រថយន្ត FORD ដែលមានស្លាកលេខ ខម2-9230 ឲ្យចេញមុខមកទទួលខុសត្រូវ និងធ្វើការដោះស្រាយចំពោះទង្វើររបស់ខ្លួនដែលបានបើកបុកជាច្រើនគ្រឿង និងរ៉ឺម៉ក់កង់បីមួយគ្រឿងទៀត។
ម្ចាស់គណនីហ្វេសប៊ុក ខាងលើបានបង្ហោះសារថា "សូមអោយម្ចាស់រថយន្ត FORD ដែលមានផ្លាក់លេខ ខម2-9230 ចេញមកទទួលខុសត្រូវចំពោះហេតុការណ៌ដែលខ្លួនបានប្រព្រិត្តខាងលើនេះជាបន្ទន់។សូមបងប្អូនជួយចែករំលែកVideosនេះផង"។
ក្រោយពីបង្ហាញវិដេអូ ជនងគ្រោះសូមឲ្យម្ចាស់ រថយន្ត ម៉ាក FORD ដែលមានស្លាកលេខ ខម2-9230 សូមឲ្យចេញមុខមកធ្វើការដោះស្រាយជាបន្ទាន់ ព្រោះថារថយន្តដែលម្ចាស់រថយន្ត FORD បានបើកបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតជាខ្លាំង ហើយក្រោយពេល បង្កហេតុរួច បានរត់គេចខ្លួន បាត់ស្រមោលតែម្តង៕
មានវិដេអូ៖
ប្រភព៖ Heng Bandol
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។