ខេត្តព្រះសីហុន៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តថ្មី បាននឹងកំពុងតែធ្វើការ បានយ៉ាងល្អ ក្នុងការបម្រើរាស្រ្ត ដោយក្តីពេញចិត្ត ពេញថ្លើម ។ ចំណែកឯបងប្អូនប្រជាពលរដ្ឋ មានការសាទរជាខ្លាំង ចំពោះចំណាត់ការរបស់ឯកឧត្តម និងលោកជំទាវ ដែលលោកទាំងពីរបានជួយយ៉ាងអស់ពីចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ។

ដោយឡែក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះពីសកម្មភាព របស់បងប្អូន បានចុះមករុះរើ ដោយស្ម័គ្រចិត្ត បន្ទាប់ពីបានធ្វើការចរចារសម្របសម្រួលជាជាច្រើនឆ្នាំកន្លងមក។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា " នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដំណើរការរុះរេីបានចាប់ផ្តើមហេីយ ដើម្បីទៅនៅទីតាំងថ្មី ទីបំផុតសំណង់មិនរៀបរយតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះ ភូមិ 6 ក្រុងនិង ខេត្តព្រះសីហនុ ត្រូវបានម្ចាស់សំណង់ទាំងអស់យល់ព្រមរុះរើចេញដោយស្ម័គ្រចិត្តបន្ទាប់ពីមានការចរចារសម្របសម្រួលជាច្រើនឆ្នាំកន្លងមក។

ការសម្រេចចិត្តរុះរេីចេញពីចិញ្ចើមផ្លូវ ឆ្ពោះទៅឆ្នេរអូរត្រេះ របស់ប្រជាពលរដ្ឋម្ចាស់ខ្ទមទាំងនោះធ្វើឡើង បន្ទាប់ពីប្រជាជនទាំង៤៥គ្រួសារនោះយល់ព្រមទទួលយកចំណែកដីឡូត៍ដែលរដ្ឋបាលខេត្ត ដោះដូរជូនទំហំ៥.មx២០.ម ក្នុងមួយគ្រួសារ១ឡូត៍មានទីតាំងនៅផ្លូវចូលទៅតំបន់រមណីយដ្ឋានក្បាលឆាយស្ថិតនៅក្នុងភូមិ 1 សង្កាត់លេខ 1 ក្រុងព្រះសីហនុ "៕





ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ