សូមបងប្អូនជួយក្មួយប្រុសម្នាក់នេះផង...ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវរ៉ាប់រងថ្លៃព្យាបាលម្តាយទាំងស្រុង តែពេលនេះសូម្បីតែប្រាក់មួយរៀលក្នុងហោប៉ៅ ក៏គ្មានផង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា San Prum បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ពីជីវិតដែលកំសត់ របស់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលត្រូវរ៉ាប់រងរាល់ការព្យាបាល ម្តាយកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ផ្សារដេប៉ូ២ ដោយគ្រូពេទ្យតម្រូវឲ្យប្អូនបង់ប្រាក់ចំនួន៩០ដុល្លារ សម្រាប់ការព្យាបាលម្តាយ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "មហាកំសត់!! មុននេះបន្តិច ម៉ោង១១,២០នាទីយប់ ថ្ងៃទី១០ខែ៩ឆ្នាំ២០១៩ ខ្ញុំនិងគ្រួសារ បានទៅមើលមិត្តភក្តិគ្រោះថ្នាក់ចរាចរណ៍ នៅពេទ្យសុងកាណ៍ ផ្លូវ១៣៨...ក៏បានជួបព្រឹត្តិការណ៍កំសត់រកថ្លែងមិនត្រូវ គឺគ្រូពេទ្យឲ្យក្មេងក្រីក្រអាយុ១៣ឆ្នាំ ចេញលុយព្យាបាលម្តាយវា ដែលដួលតាមផ្លូវហើយត្រូវដឹកមកពេទ្យ និងប្រាប់ឲ្យក្មេងនោះបង់លុយ៩០$ហើយត្រូវដឹកម្តាយវាទៅពេទ្យរដ្ឋវិញ....វាជារឿងកំសត់ណាស់ ដែលក្មេងគ្មានលុយក្នុងហោប៉ៅសោះ បែជាត្រូវមករ៉ាប់រង រឿងមនុស្សចាស់ទៅវិញ។


ភរិយាខ្ញុំនិងមិត្តភក្តិគាត់ រៃលុយឲ្យកុមារនោះបាន៦០$ ហើយក៏ចាកចេញមក ដោយសារយប់ណាស់ទៅហើយ.....តាមក្មេងនោះរៀបរាប់ថា វាមានបងប្អូន៤នាក់ តែបែកគ្នាទាំងអស់ ដោយខ្លះទៅតាមឪវាដែលធូធា....ចំណែកវា មិនស្គាល់ឪវាទេ គឺនៅជាមួយឪចុង ហើយសុំហាងគេធ្វើការគេឲ្យ១ខែ ៥០$...។ល"។


ប្រភព៖​ San Prum