អាណិតណាស់ ! ជីវិតរស់នៅក្រៅឆាក របស់ប្អូនប្រុស ចាន់ សុបញ្ញា បេក្ខភាព X Factor ផ្ញើរខ្លួនជាមួយព្រះសង្ឃ តាំងតែពីតូច ដើម្បីរៀន....
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនជាច្រើនច្បាស់ជាបានស្គាលហើយថាបេក្ខភាព X Factor ចាន់​ សុបញ្ញា ជាបេក្ខជនម្នាក់ដែលមានសមត្ថភាពស្រែកច្រៀងពីរោះមិនចាញ់តារាច្រៀងអាជីបប៉ុន្មានទេ ហើយថែមទាំងជោគជ័យស្ទើរតែគ្រប់វគ្គតែម្តងដោយសារតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន។

តែយ៉ាងណាមិញ បើយើងក្រឡេកទៅមើលជីវិតក្រៅឆាករបស់ក្មេងប្រុសកំសត់រូបនេះវិញ ពិតជាកំសត់ខ្លាំងណាស់គ្រប់ពេលប្អូនឡើងទៅប្រឡងកំម្លាំងចិត្តដ៏ខ្លាំងនិងការស្លៀកពាក់រៀបចំខ្លួន គឺបានដោយព្រះសង្ឃមួយអង្គគត់ដែលតែងតែមើលថែប្អូនតាំងពីក្មេងមកម្លេះ។

ទន្ទឹមនិងនេះដែរ មានអ្នកគាំទ្រជាច្រើន បានកើតជាចម្ងល់គ្រប់គ្នាចំពោះព្រះសង្ឃមួយអង្គដែលតែងតែមើលថែ ប្អូនប្រុស បញ្ញា តាំងពីតូចរហូតដល់ដំដឹងក្តីមួយអង្គនេះ ត្រូវជាអ្វីនិងគ្នាទេ ព្រោះពួកគាត់ទាំងពីរមានភាពស្និតស្នាលខ្លាំងណាស់។