អេនឌី ថា កុំមើលងាយអនាគតអ្នកដទៃ ព្រោះលើ លោកីយគ្មានអ្វី ឋិតថេរឡើយ...
-

តារាចម្រៀង និងសម្តែង លោក អេនឌី បានបាត់មុខពីសិល្បៈមួយរយៈពេល ហើយលោកក៏តែងតែបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជារាល់ពេល និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះថាការបង្ហោះសារនីមួយៗរបស់លោកពិតជាធ្វើឲ្យទាក់ទាញ និងមានន័យបំផុត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងនិងសម្តែងរូបនេះ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន "កុំមេីលងាយអនាគតអ្នកដទៃ ព្រោះលេី លោកិយគ្មានអ្វី ឋិតថេរឡេីយ"។ ជាការពិតណាស់ រឿងអនាគតមិនមានអ្នកណាម្នាក់ អាចកំណត់បាននោះទេថា ថ្ងៃក្រោយខ្លួនទៅជាអ្វីនោះ។

បងប្អូនជាច្រើនតែងតែបង្ហាញអារម្មណ៍គាំទ្រចំពោះ CATION ខាងលើដែលលោកបានបង្ហោះឡើង ថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់អាចកំណត់ ពេលវេលា ឬ អាចកំណត់ថា ថ្ងៃមុខខ្លួនទៅជាអ្វីនោះទេ មានអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយក៏មានអ្នកខ្លះទៀតក៏មិនបានទទួលជោគជ័យនោះឡើយ៕

ប្រភព៖ An Dy