ឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យអាគា6 ជាន់ដែលស្រុតយ៉ាងធ្ងន់ធ្ងរ ព្រោះខ្លាចបាក់រលំសង្កត់មនុស្សស្លា.ប់ដូចលើកមុនទៀត...
-

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) នៅវេលាម៉ោងប្រមាណជាង ១០ ព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានករណីភ្ញាក់ផ្អើលដល់កម្មករក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដោយ ពួកគាត់បានលើកឡើងថា សំណង់អគារភ្លោះមួយ កម្ពស់ ៦ជាន់ ទាំងសង្ខាង មានសរុប១២ ជាន់បាន ប្រេះកាំជណ្ដើរ និងតាមធ្នឹម ដូចនេះធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើលភ័យជាខ្លាំង។

សំណង់អាគារខាងលើនេះមានទីតាំងស្ថិតនៅចំណុចផ្លូវអូពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីទទួលព័ត៌មានបានភ្លាមគឺមានថ្នាក់ដឹកនាំ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងលោកអភិបាលក្រុងលោកអ៉ី សុខឡេង បានចុះទៅពិនិត្យជាមួយនឹងមន្ត្រីជំនាញ នៅទីតាំងផ្ទាល់តែម្ដង។

ជុំវិញករណីប្រេះសំណង់អាគារភ្លោះនេះមិនទាន់មានអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញបញ្ជាក់ថា ករណីការប្រេះនេះនឹងមានចំណាត់ការឬវិធានការយ៉ាងណានៅឡើយនោះទេ។ ជំហានដំបូងគឺឯកឧត្តមអភិបាលខេត្តបានឲ្យក្រុមកម្មករដែលស្នាក់នៅប្រដូចជា កំពុងធ្វើការនៅក្នុងអាគារនេះរៀបចំសម្ភារៈចេញជាបន្ទាន់ហើយមិនអនុញ្ញាតឲ្យមានការសាងសង់បន្តនោះទេ រង់ចាំឲ្យក្រុមជំនាញបច្ចេកទេសទាំងក្រសួងក៏ដូចជាខេត្តពិនិត្យនិងវាយតម្លៃជុំវិញករណីការប្រេះអាគារនេះ។

ក្នុងការចុះពិនិត្យនេះបើតាមមន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងខ្លីថាសំណង់អគារនេះមានច្បាប់ក៏ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេហើយការសាងសង់បណ្ដើររត់ការបណ្ដើរ។

គួររំលឹកផងដែរថានៅក្រុងព្រះសីហនុនាពេលកន្លងទៅក៏មានអាគារមួយកន្លែងមានស្ថានភាពប្រេះស្រុកដូចអាគារនេះដែរហើយត្រូវបានរដ្ឋបាលខេត្តនិងក្រសួងជំនាញធ្វើលិខិតតម្រូវឱ្យវាយកម្ទេចអាគារទាំងមូលចោលចៀសវាងការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុប៉ុន្តែមកដល់ពេលនេះមានរយៈពេលជាង 3 ខែទៅហើយប៉ុន្តែគេពុំបានឃើញឃើញអាគារនោះត្រូវបានវាយកម្ទេចនៅឡើយផ្ទុយទៅវិញបែកជាកំពុងធ្វើការជួសជុលទៅវិញដូចនេះគេពុំដឹងថាវាសនាអាគារដែលកំពុងប្រេះស្រុតនេះត្រូវបានវាយកំទេចចោលរឺក៏ធ្វើការជួសជុលឡើងវិញនៅឡើយទេ។