ហ៊ានទេ...តួស្រីកញ្ញារ៉ូស ថាតួប្រុសនិយាយលាងតែខ្លួនឯង បើខ្លាំងហ៊ានទៅស្បថនៅមុខព្រះអង្គដងកើអត់...មានវិដេអូ
ស៊ីហៀង
-

តារាសម្តែងស្រីនៅក្នុងបទចម្រៀង សង្សាក៏ផិត មិត្តក៏ក្បត់ ក៏បានចេញវិដេអូឃ្លីបតបទៅតួប្រុសដែលមានឈ្មោះថា ឋានៈ ដែលតួប្រុសរូបនេះ បានធ្វើការបកស្រាយ ជាមួយលោក អ៉ឺម ជីវ៉ា កាលពីថ្ងៃម្សិលមិញ ដោយតួប្រុស បានបដិសេធចំពោះការសំភាសន៍របស់តួស្រី ដែលបានចោទប្រកាន់លើរូបលោក ទាំងដែលលោកមិនបានធ្វើអ្វីខុសនោះឡើយ ហើយវិដេអូឃ្លីបដែលបែកចេញទៅក៏លោកមិនបានដឹងដែរ។

តារាស្រីរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "សូមផ្តាំទៅតួប្រុសកុំពូកែប្រ ឌិតរឿងពេកជាកូនប្រុសធ្វើអុីចេះទទួលកំហុសខ្លួនអែងផងច្បាស់អត់ថាខ្លួនអែងល្អ ពេលខ្ញុំផ្លាស់ខោអាវដើរមកមានចេតនាមិនល្អជាមួយខ្ញុំហើយខ្ញុំស្រែកឡើងផ្អើលនិយាយលាងខ្លួនបានល្អណាស់មើលទៅទាល់តែហៅទៅស្បថមុខព្រះអង្គ ដងកាលហើយ"។

កញ្ញា ក៏បានបន្តទៀតថា "???ខ្ញុំគ្មានពាក្យអ្វីក្រៅពីសុំទោស​ ប៉ា​ ម៉ាក់​ នឹងបងប្អូនទាំងអស់គ្នា​ ខ្ញុំសំដែងជ្រុលហួស​ ព្រោះតែស្រលាញ់សិល្បះ​ ទីបំផុតត្រូវខ្មាសគេ​ ដោយសាតែអាតួប្រុស​ សូមបងប្អូនទស្សនាវីដេអូនេះចុះ???"៕

មានវិដេអូ៖


ប្រភព៖ An Na Rose