ខ្លាំងមែនអាក្អូន...ក្មេងៗសិស្សសាលា ជិះម៉ូតូមួយ៥នាក់ សំខាន់សំដីឡើយឡូយដាក់គេទៀត គេឃាត់កុំឲ្យជិះហើយនឹង...មានវិដេអូ
ស៊ីហៀង
-

បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមហាជនមានការខ្លាចរអាជាខ្លាំង ក្រោយពីបានឃើញគ្រោះថ្នាក់នេះម្តងៗ ព្រោះតែគ្រោះថ្នាក់នេះ បានបណ្តាលឲ្យមនុស្សជាច្រើនបានបាត់បង់ជីវិត។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ou Seila គាត់បានបង្ហោះវិដេអូពីសកម្មភាពរបស់ប្អូន សិស្សសាលា អាយុប្រហែល១០ឆ្នាំ បានជិះម៉ូតូមួយដល់ទៅ៥នាក់ ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ល្ងាចមិញ! ពុំដឹងថាជាកូនអ្នកណា? បណ្តោយកូនយ៉ាងនេះ ជិតសាលាដេកាតនៅខាងមុខ ! ចុះប្រសិនបើមានគ្រោះថ្នាក់ប៉ះរថយន្តគេ? ប៉ះម៉ូតូគេ? ប៉ះអ្នកថ្មើរជើង ឬប៉ះជនចាស់ជរា ជនពិការ ដែលធ្វើដំណើរតាមដងផ្លូវ តើតាមផ្លូវច្បាប់ត្រូវចាប់កុមារទាំងនេះ? ឬឪពុកម្តាយឬអាណាព្យាបាល របស់ពួកកុមារទាំងនេះទទួលទោស? រូបភាពថ្ងៃសុក្រទី៨ខែវិច្ឆិការឆ្នាំ២០១៩ ថតនៅភ្នំពេញ!"។

ដោយឡែកក្រោយពីបានឃើញសកម្មភាពរបស់ប្អូនៗជិះម៉ូតូរួចមក ស្រាប់តែមានបងប្អូនជាច្រើន បានចូលមកខមិនថា "តេីអាណាព្យាបាលនៅឯណា​ តេីសាលាមិនអាចជួយពង្រឹងបន្ថែមលេីប្អូនៗមិនទាន់គ្រប់អាយុបេីកបរបានទេឬយ៉ាងណាត្រឹម...ពិនិត្យម៉ូតូសិស្សទាំងអស់ថាម្ចាស់បេីកបរគ្រប់អាយុឬនៅបេីនៅហៅអាណាព្យាបាលមកណែនាំឈប់អោយបេីកបន្តបែបនេះគឺជោគជ័យនៅក្នុងការ​ ការពារអាយុជីវិតទៅហេីយ"៕

មានវិដេអូៈ

ប្រភព៖  Ou Seila