ពិតជាគួរឲ្យគោរពខ្លាំងណាស់ ! កងទ័ពមួកខៀវខ្មែរយកទាំងជីវិតនិងក្តីស្រឡាញ់ទៅជូនប្រជាជនអាហ្វិចកណ្តាលដែលកំពុងតែលំបាក
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថាកងលម្លាំងទៀហានមួកខៀវយើងជាច្រើននាក់ពេលនេះកំពុងតែបំពេញភារកិច្ចនៅក្នុងទឹកដី​ សាធារណរដ្ឋ​អាហ្វិច​កណ្តាល​ដែលស្ថិតនៅក្រោមការដឹងកនាំរបស់អង្គការសហប្រជាជាតិហៅកាត់ថា (UN) ដើម្បីការពារប្រជាជននៅទីនោះពីសំណាក់ពួកជនឧទាមផ្សេងៗនៅជិតតំបន់នោះ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានរូបភាពប៉ុន្មានសន្លឹកបានបង្ហោះដោយកងកម្លាំងយើងម្នាក់ដែលមានឈ្មោះថាAmoudom Hearm នៅក្នុងរូបភាពនោះបានបង្ហាញពីក្តីស្រឡាញ់និងភាពកក់ក្តៅរបស់កងកម្លាំងកម្ពុជាយើងទៅកាន់ប្រជាជនអាហ្វិចកណ្តាលដែលមើលទៅប្រៀបដូចជាបងប្អូននិងគ្រួសារតែមួយអញ្ចឹង ព្រោះពិតណាស់ប្រជាជនកម្ពុជាគឺជាប្រជាជនដែលចិត្តល្អនិងមានក្តីអាណិតអាសូរខ្លាំងណាស់ជាពិសេសគឺការចែករំលែកទៅឲ្យអ្នកដែលលំបាកនិងកំពុងត្រូវការជំនួយ។

ជាចុងក្រោយមានតែពាក្យជូនពរនិងសូមឲ្យកងកម្លាំងទាំងអស់មិនថាតែប្រទេសកម្ពុជានិងប្រទេសផ្សេងៗទេ សូមឲ្យពួកគាត់មានសុខភាពល្អ និងមានកម្លាំងមាំមួននិងជោគជ័យគ្រប់ភារកិច្ចទាំងអស់។