ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់លោក k01 ដែលជាទូទៅគឺលោកតែងតែចុះទៅយកព័ត៏មានផ្ទាល់ដល់ទីកន្លែងកើតហេតុ ហើយលោកតែងតែធ្វើការទប់ស្កាត់ការជិះបញ្រាស់របស់បងប្អូន នៅលើដងផ្លូវ ។ លោក k01 ក៏បានចូលរួមនៅក្នុងសង្គមជាច្រើន ពិសេសគឺលោកយាយលោកតា មានការខ្វះខាត ឬស្រែករកជំនួយនានា។
នៅមុននេះមួយម៉ោង លោក k01 ក៏បានបង្ហោះវិដេអូ ជាចំងល់ចង់សួរទៅខាងក្រសួងសាធារណការនិងដឹកជញ្ជូន ថា តើនេះជាកំហុសខាងណា? លោកបានបញ្ជាក់នៅក្នុងវិដេអូថា "ឡានរបស់លោក k01 មានពណ៍ស មិនមែនជាពណ៍ទឹកប្រាក់ទេ តែបែរជាខាងក្រសួងសាធារណការនិងដឹកជញ្ជូន ចេញ QR CORD មកជាពណ៍ទឹកប្រាក់ ហើយក្រដាសបង់ពន្ធក៏បានដាក់ថាពណ៍ទឹកប្រាក់ដែរ។ នៅក្នុងនោះលោក ក៏បានប្រាប់ទៀតថា ឡានរបស់លោកទិញមកពីឃ្លាំង ហើយខាងនោះក៏បានបញ្ជាក់ថា ឡានរបស់លោកពណ៍សដែរ ចុះហេតុអីបានជាខាងក្រសួងសាធារណការ នឹងដឹកជញ្ជូន ដាក់ថាជាពណ៍ទឹកប្រាក់ទៅវិញ"។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់លោក Sola Khang ហៅ K01 បានបង្ហោះសារថា "សូមបងប្អូនកុំប្រហែស ដូចខ្ញុំបងៗជួយខមិនម្នាក់1ផង នេះហើយដែលមិនបានពិនិត្យមើលអោយច្បាស់ គិតថាមិនអី តែអីឡូវបែជាអី មិនដឹងគួរធ្វើបែបណាបន្ត ជួយស៊ែរអោយខាងក្រសួងមើលផង តើគួអោយK01ធ្វើដូចម្តេច??? ទៅអស់លោកអើយ ឡានខ្ញុំទិញថ្មីតើ ធ្លាប់តែឮគេនិយាយ តែមិនជឿរ តែពេលនេះចំលើខ្លួនឯងផ្ទាល់ បានដឹង នេះជាមេរៀន អោយយើងចងចាំអោយច្បាស់។ ភ្ជាប់ជាមួយនឹងវិដេអូនោះផងដែរ លោកគ្រាន់តែចង់ឲ្យខាងក្រសួងមេត្តាជួយពន្យល់ផង៕



សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ K01