បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ ព្រះជីវប្រវត្តិនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ៈ
ព្រះជីវប្រវត្តិនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
ព្រះនាមពេញ : សម្ដេចរាជបុត្រីព្រះរៀមនរោត្ដម បុប្ផាទេវី
ព្រះនាមដើម : នរោត្ដម បុប្ផាទេវី
គោរមងារងារ : ទេពនាដវដ្តីឯក
ព្រះឋានៈ ព្រះរាជបុត្រី
ប្រសូត : ០៨ មករា ១៩៤៣
ព្រះបិតា : នរោត្ដម សីហនុ
ព្រះមាតា : ផាត់ កាញ៉ុល
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សា
ផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរៀមមាតាទីទៃ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះរៀមរួមព្រះមាតានៃ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានឧត្ដមប្រឹក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃ សម្ដេចព្រះរៀម ទ្រង់មានព្រះជន្ម 77ព្រះវស្សាហើយ។

| ព្រះប្រវត្តិ |
សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់ប្រសូត នៅមហាប្រាសាទខេមរិន្ទ្រ នៃ ព្រះបរមរាជវាំង ក្រុង ចតុម្មុខមង្គល នាថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះបិតា គឺព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះមាតាគឺ អ្នកម្នាង ផាត់ កាញ៉ុល។ កាលនៅវ័យកុមារភាពទ្រង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ(ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍60។

| ការសិក្សា |
សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់បានចូលសិក្សានៅ៖
* សាលាបឋមសិក្សា ព្រះនរោត្ដម រាជធានីភ្នំពេញ

| ព្រះកិច្ច |
* ១៩៦៥-១៩៧០ : សាស្ត្រាចារ្យរបាំបុរាណ និងវប្បធម៌
*១៩៩១-១៩៩៣ : រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៨ : ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៧ : អនុប្រធានកាកបាទក្រហមជាតិកម្ពុជា
* ១៩៩៩-២០០៤ : រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
២០០៤ - បច្ចុប្បន្ន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និងសមាជិកក្រុមប្រឹក្សារដ្ឋធនុញ្ញ។

| ព្រះយស |
* ព្រះអង្គបានតម្លើងគោរមងារ «សម្ដេចរាជបុត្រីព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤។
* ព្រះអង្គបានទទួលតំណែងជា «ទេព នាថវដ្តីឯក» ពី ព្រះរាជក្រឹត្យ ស្ដីពី ការតែតាំងមត៌កមនុស្សរស់ នៃ ព្រះរាជាណាចក្រកម្ពុជា (មករា ២០១៣)

| គ្រឿងរាជឥស្សរិយយស |
* ១៥ មីនា ២០០៦ : គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
* ២២ តុលា ២០០១ :
គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ
នារីរ័ត្ន សិរីវឌ្ឍនា
* ១៦ ឧសភា ២០០១ :
គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ
សូមថ្វាយព្រះពរបវរមហាប្រសើរ សម្ដេចរាជបុត្រី ព្រះរៀម
ជាអម្ចាស់ !!!???






ប្រភពៈ ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ