ទីបំផុតយល់ហើយ ! ស្ទះចរាចរណ៍រាល់ថ្ងៃ មកពីអ្នកទីក្រុងភាគច្រើនជាអ្នកជោគជ័យ ព្រោះ...
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថា ប្រទេសកម្ពុជាយើងសព្វថ្ងៃនេះកំពុងតែមានបញ្ហាស្ទះចរាចរណ៍ខ្លាំងដោយសារតែប្រជានជនភាគច្រើនមិនបានយល់ដឹងពីការបើកបរនិងចរាចណ៍ទើបធ្វើឲ្យមានការកកស្ទះចរាចរណ៍ណែនៗលើផ្លូវស្ទើតែរាល់ថ្ងៃ។

តែយ៉ាងណាមិញបើយោងទៅតាមគនណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Travel បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សុំក្រៅផ្លូវការតិច កាលពីមុនខ្ញុំតែងតែឆ្ងល់ថា តើរូបភាពបែបនេះកើតឡើងបានដោយរបៀបណា? តែឥលូវទើបតែយល់ថា មកពីអ្នកទីក្រុងភាគច្រើនជាអ្នកជោគជ័យ ព្រោះ ទ្រឹស្តីអ្នកជោគជ័យបានលើកឡើងថា៖

១-រងចាំជាពាក្យរបស់មនុស្សបរាជ័យ

២-កុំខ្វល់ពីអ្នកដទៃសំខាន់យើងទៅមុខ

៣-ត្រូវទៅមុខជានិច្ច ដរាបណានៅមានដង្ហើម

៤-ត្រូវជំនះឧបសគ្គ មិនត្រូវរាថយ

៥-អ្នកបរាជ័យមើលឃើញបញ្ហា អ្នកជោគជ័យមើលឃើញឱកាស

៦-ទៅមុខមិនដល់គោលដៅមិនមែនជាកំហុសទេ មិនចេញដំណើរទើបជាកំហុសពិតប្រាកដ

៧-ត្រូវធ្វើខ្លួនអោយដូចជាទឹក ចេះបត់បែនគ្រប់កាលៈទេស:ផ្លូវ

៨-ខ្លួនតូចឬ ធំមិនសំខាន់ទេ សំខាន់ចិត្តហ៊ាន

៩-មនុស្សល្ងង់រងចាំឱកាស មនុស្សឆ្លាតចាប់យកឱកាស

#លាហើយបរាជ័យ