
របាយការណ៍ថ្មី : ថៃធ្លាក់ក្នុងបញ្ហា ប្រជាជនញៀនថ្នាំ ប្រភេទថ្នាំញៀន "មេតំហ្វេតាមីន" ដោយជាង 510លានគ្រាប់បានធ្លាក់ដល់ដៃប្រជាជនថៃ ដោយពួកគេខ្លះបានលេបវាឡើងក្លាយទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយ ..បើទោះបីសៀមព្យាយាមប្រម៉ាញ់ចាប់ពួកជួញដូរគ្រឿងញៀនបានរាល់ថ្ងៃជាមួយគ្រឿញញៀន ចំរុះ រាប់លានលានគ្រាប់ក៏ដោយ ដោយចោទសួរថាបញ្ហាសំខាន់គឺ "តើថ្នាំមានប្រភពមកពីណា..?" ។

Easy Answer : សៀមអ្នកផលិត សៀមអ្នកចែកចាយ សៀមអ្នកនាំចូល និងនាំចេញ ហើយសៀមក៏ញៀនថ្នាំផងដែរ។ មេតំហ្វេតាមីន គឺជាសារធាតុញៀន ដែលរំញោចដល់ប្រពន្ធ័ប្រសាទ ដែលផលិតដោយមន្ទីរពិសោធន៍ (សំយោគ) ជាមួយនឹងសក្តានុពលនៃការញៀនខ្ពស់។ មានទំរង់រឹងថ្លា ដូចដុំគ្រីស្តាល់ពណ៌ខៀវភ្លឺចាំង វាអាចត្រូវបានគេហៅថា "គ្រីស្តាល់មេតា" ឬ "ម៉ាទឹកកក" គេអាចសូនវាជាគ្រាប់ មានអក្សរតំណាង M X D ។

ផលប៉ះពាល់រយៈពេលខ្លីរបស់មេតំហ្វេតាមីន ជាធម្មតារួមមាន អារម្មណ៍រំភើប និងបង្កើនការរវើរវាយ ថែមថាមពលពេលប្រើវា វាក៏អាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព រួមមាន ភាពវង្វេងស្មារតី ធ្វើអ្វីដោយមិនដឹងខ្លួន ថប់បារម្ភ ចង្វាក់បេះដូងលោតញាប់ ចង្វាក់បេះដូងលោតមិនទៀងទាត់ ជំងឺដាច់សរសៃឈាមខួរក្បាលឈានដល់ការស្លា.ប់។ ការប្រើប្រាស់រយៈពេលយូរអាចនាំឱ្យគេងមិនលក់ បាត់បង់ការចងចាំ ការវិវត្តនៃបញ្ហានៃការប្រើសារធាតុញៀន និងបញ្ហាសុខភាពផ្សេងៗទៀត។ មេតំហ្វេតាមីន ដែលលេបតែមួយមុខ ឬផ្សំជាមួយថ្នាំ fentanyl រួមចំណែកដល់វិបត្តិនៃការប្រើជ្រុលនិងមានការស្លា.ប់។
ប្រភព: thairath TV / Aplus Tripz
រូបភាព:ឯកសារ


