ម្ចាស់ថ្លៃអើយ ! នេះហើយសភាព ទូក ង ដែលជាប់កំណត់ត្រាវែង​ជាងគេ​នៅ​លើ​ពិភពលោករបស់កម្ពុជា បានត្រឹមដាក់ចោល ហាលភ្លៀង ហាលថ្ងៃ...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pichey Kumar បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖វាសនារបស់ទូកង "កម្ពោជិកបុត្តាខេមរាតរី" ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។

 មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រលាញ់ទូកងមួយរូប៕

បើយោងទៅតាមប្រភពពី លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា​ទូក​នេះ​មាន​ប្រវែង​ ៨៧,៣ ​ម៉ែត្រ​ទទឹង​ធំ​បំផុត​ ១,៩៤ ម៉ែត្រ និង​ជម្រៅ​ជ្រៅ​បំផុត ០,៨ ​ម៉ែត្រ​ដែល​មាន​ចំណុះ​មនុស្ស ១៧៩ ​នាក់​។ ទូក​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ក្បាល​ជា​នាគ​ហើយ​កន្ទុយ​ជា​កន្ទុយ​ហង្ស​។ លោក​បាន​ថ្លែង​ថា​ទូក​នេះ​ត្រូវ​បាន​ចំណាយ​ពេល​សាងសង់​ ៦ ​ខែ ចាប់ពី​ខែ​មេសា​ដល់​ខែ​តុលា ឆ្នាំ​ ២០១៨ ដោយ​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ ១ ​ម៉ឺន​ ៤ ​ពាន់​នាក់ និង​អស់​ថវិកា​ប្រមាណ​ ៦ ​ម៉ឺន​ដុល្លារ​អាមេរិក​។