នៅសល់មិនដល់មួយខែទៀតទេ នឹងដល់ខួបលើកទី៤៤នៃអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន គឺនៅថ្ងៃទី...
ស៊ីហៀង
-

បើយោងតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា "នៅសល់មិនដល់មួយខែទៀតទេនឹងដល់ខួបលើកទី៤៤នៃអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាខ្ញុំ (៥ មករា១៩៧៦ - ៥ មករា ២០២០)។ ខ្ញុំមិនច្បាស់ទេថាពីនេះដល់ថ្ងៃ៥ មករា ២០២០ នឹងមានអ្វីកើតឡើងសម្រាប់ម្តាយក្មេកខ្ញុំដូចនេះខ្ញុំបង្ហោះប្រវត្តិរបស់ខ្ញុំនិងភរិយាខ្ញុំមុនកាលកំណត់បន្តិចដែលអត្ថបទនេះធ្លាប់ផ្សព្វផ្សាយពីមុនមកហើយ ខុសគ្នានៅត្រង់ការផ្សព្វផ្សាយលើកនេះគឺភ្ជាប់ទាំងពីរភាគគឺអាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ និង ដំណើរជីវិតក្រោយរៀបការជាមួយគ្នាតែម្តង។

ដោយសារអត្ថបទវែងមានជាង ២៧ទំព័រ មិនអាចផូសបានទាំងអស់បាន យើងបានរៀបចំជាអត្ថបទ JPEG ដើម្បីបងប្អូនងាយស្រួលអាន ឬផ្តិតយកទុកអានពេលក្រោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister