ធ្វើជាមនុស្សប្រុសគួរតែឈរលើគោលការណ៍ច្បាស់លាស់ មិនមែនគ្រាន់តែរឿងស្រី ដែលមិនស្មោះត្រង់ជាមួយយើងម្នាក់ មកបំផ្លាញខ្លួនឯងទេ បើមនុស្សស្រីមានសន្តានក្បត់ហើយ ទោះធ្វើរបងខ្ពស់កប់មេឃទៀតក៏គង់តែគេលួចក្បត់បានដែរ...
-

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានរឿងរ៉ាវជាច្រើន​ បានធ្វើការចែករំលែក អំពីរឿងរបស់តារាចម្រៀង នាយ ចឺម ដែលត្រូវជនដៃ ដល់​ បានវា យដេរអស់ចំនួន៥ថ្នេរ និងរបួសដៃថែមទៀត ។ ដោយឡែកនៅព្រឹកនេះ លោក ហេង ឡុង បានឲ្យដឹងថា នាយចឹម សូមគោរពថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលបានគាំទ្រគាត់ ជាពិសេសបងៗអាជ្ញាធរខេត្តប៉ៃលិន។សុខភាពខ្ញុំប្រសើរឡើងបន្តិចហើយ ប៉ុន្តែនៅតែមានអារម្មណ៍ភ័យតក់ស្លុត នឹងព្រឹត្តិការណ៍ដែលមិនធ្លាប់ជួបក្នុងមួយជីវិតនេះ។ ខ្ញុំជឿជាក់លើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រាយបាល់ បានបង្ហោះសារថា "ធ្វើជាមនុស្សប្រុសគួរតែឈរលើគោលការណ៍មួយច្បាស់លាស់ មិនមែនគ្រាន់តែរឿងមនុស្សស្រីដែលមិនស្មោះត្រង់ជាមួយយើងម្នាក់​ មកធ្វើរឿងបំផ្លាញខ្លួនឯងទេ​ បើគេស្មោះយើងមិនបាច់ដេកភ័យទេ​ គេមិនទៅណាចោលយើងទេហើយគេក៏មិនធ្វើរឿងថោកទាបអញ្ចឹងដែរ តែបើមនុស្សស្រីដែលមានសន្ដានក្បត់ហើយទោះធ្វើរបងខ្ពស់ដល់មេឃក៏គង់តែវាលួចចេញទៅក្បត់រួចដែរ"៕

ប្រភព៖ ព្រាយបាល់