ការពារប្រសើរជាងព្យាបាល...សាលាបឋមសិក្សាសំរោង កំពុងត្រូវការជំនួយ ពីសប្បុរសជនជាខ្លាំង ខណៈពេលដែលវីរុសកូរ៉ូណា កំពុងតែរាតត្បាត...
ខណៈពេលដែលវីរុសកូរ៉ូណា កំពុងតែរាតត្បាតពេញពិភពលោក ។ ពេលនេះប្រជាជនខ្មែរកំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងពេលនេះនៅតាមសាលារៀនមួយចំនួនបានឲ្យសិស្សមានការការពារ ដោយឲ្យកូនសិស្សពាក់ម៉ាស់ ដើម្បីការពារខ្លួន តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophearith Vong បានលើកឡើងថា"ការពារប្រសើរជាងព្យាបាល" នាងខ្ញុំសូមអំពាវ សប្បុរសជនលោកជំនាវ លោក លោកស្រី ដែលមានលទ្ធភាព សុំជួយដល់ កុមារនៅតាមសាលារៀន ក៏ដូចជួយសង្គមយើងដែរ នៅពេលនេះពួកគាត់ក៏មានការភ័យខ្លាច មិនខុសពីមនុស្សធំដែរ #សាលាបឋមសិក្សាសំរោង# ក៏ដូចជានៅតាមសាលានានាឫអាចទាក់ទងមកលេខ016630397"។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់បរិច្ចាគដល់ប្អូនៗ ដែលកំពុងត្រូវការជំនួយ។ យ៉ាងណាមិញ ប្អូនៗពិតជាមានការភ័យខ្លាចជាខ្លាំង៕













ប្រភព៖ Sophearith Vong
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។