មុននេះបន្តិច គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀង ខេម បានចេញវិដេអូប្រាប់អោយបងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នចំពោះកូវីដ១៩ ប្រភេទថ្មីដែលរូបលោកកំពុងតែឆ្លងនេះ ព្រោះវាធ្វើទុកជាងកូវីដ១៩ ធម្មតា មិនត្រឹមតែប៉ុណ្ណោះលោកក៏បានអំពាវនាវអោយបងប្អូនចេញទៅណាមកណាត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នាទៀតផង ។


គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីការចម្លងវីរុសកូវីដ ១៩ ខណៈប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានរកឃើញការចម្លងថ្មីនៃជំងឺកូវីដជាបន្តបន្ទាប់ ស្របពេលដែលវីរុសបំប្លែងខ្លួនក៏កំពុងផ្ទុះរីករាលដាលជាថ្មីក្នុងកម្រិតតំបន់ និងលើពិភពលោក។

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីការចម្លងវីរុសកូវីដ ១៩ ខណៈប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានរកឃើញការចម្លងថ្មីនៃជំងឺកូវីដជាបន្តបន្ទាប់ ស្របពេលដែលវីរុសបំប្លែងខ្លួនក៏កំពុងផ្ទុះរីករាលដាលជាថ្មីក្នុងកម្រិតតំបន់ និងលើពិភពលោក។

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ស្តីពីការបង្កើនការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ចុះថ្ងៃទី ១២ ខែឧសភា បានអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ដែលអាចកើតមានជាយថាហេតុ។
ក្រសួងបញ្ជាក់ថា៖« នៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ»៕




វិដេអូរបស់លោក ខេម ៖ https://web.facebook.com/share/r/1CH6uyaj8Y/