ក្រោយពេលស្វាមីចេញសារសុំទោស ស្រាប់តែអ្នកនាង ទ្រី ដាណា បានបង្ហោះសារ តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបុរសម្នាក់នេះ?
-

ភ្នំពេញ ៖ ដូចដែលបងប្អូនមហាជន បានជ្រាបហើយ ចំពោះអ្នកនាង ទ្រី ដាណា ដែលគាត់បានធ្វើឲ្យមហាជនមានការស្ងប់ស្ងែង ពីទង្វើរដ៏ល្អរបស់អ្នកនាង បានជួយទៅកាន់បងប្អូនជួបការលំបាក និងបានយកចិត្តទុកដាក់ចំពោះបងប្អូនខ្មែរជាខ្លាំង ក្រោយពីបានឃើញសារពីក្រសួងដែលបានបង្ហោះសារថា ជំងឺកូរ៉ូណា បានមកដល់កម្ពុជា នោះ។ 

ដោយឡែកចំពោះជីវិតគូររបស់អ្នកនាងវិញ កាលពីពេលកន្លងមក អ្នកនាងបានបង្ហោះសារមួយដែលធ្វើឲ្យមហាជនពិតជាការចាប់អារម្មណ៍ជាខ្លាំង ហើយនោះក៏ជាសារមួយដែលអ្នកនាង គាត់មិនជួបដាច់ខាតនៅក្នុងជីវិតគូរមួយនេះ ។ តែអ្នកនាង បានធ្វើឲ្យព្យាយាមធ្វើចិត្តបានល្អបំផុត​ក្នុងនាមជាស្រ្តីម្នាក់។ 

អ្នកស្រីទ្រី ដាណា បានបង្ហោះសារនៅពេលដែលគាត់តាមទាន់សារប្តីរបស់គាត់ឆាតជាមួយស្រីផ្សេង ហើយខណៈពេលនោះ សារមួយនេះ បានធ្វើឲ្យគាត់មានការងឿងឆ្ងល់ជាខ្លាំង ក៏បង្ហោះសារចង់ដឹងពីទំនាក់ទំនងរបស់ប្តីអ្នកស្រីជាមួយនឹងមនុស្សស្រីម្នាក់នោះ។ នៅក្នុងសារនោះអ្នកនាងបានថា "សូមបងស្រីដែលឆាត​ ជាមួយប្តីខ្ញុំកាលពីយប់មិញមកជួបខ្ញុំជាបន្ទាន់​ ព្រោះខ្ញុំចាប់ឆាតកាលពីយប់មិញវេលាម៉ោង9៖30នាទីយប់​មិញ​ ដេីម្បីមកបកស្រាយអោយអស់ចំយល់​បេីមិនឃេីញបង្ហាញមុខទេមានន័យថាអ្នកទាំងពីរមានការទំនាក់ទំនងមិនធម្មតាហេីយ​ដូចនេះខ្ញុំនិង ប្តឹ ង លែងលះប្តីខ្ញុំលោក​ ហុីង បញ្ញារិទ្ធ​ ភ្លាមតាមលក្ខ័ខណ្ឌដែលខ្ញុំបានសន្យានិងគ្នា​ ម៉ោង ១១៖០០ ព្រឹកនេះជួបគ្នា​ (ខ្ញុំជូនសាំងឡាន2000$) បេីនៅតាមខេត្តខ្ញុំអាចលេីកទៅម៉ោង3ល្ងាចបាន​ បេីនៅតែមិនឃេីញមកជួបខ្ញុំ​ នាងខ្ញុំ​ សន្និថាន​ ប្តីរបស់ខ្ញុំពិតជាឆាតជាមួយស្រីផ្សេងមែន​ ដូចនេះខ្ញុំនិង ប្តឹ ង លែងលះភ្លាម(ម៉ោង ១១ជួបគ្នា)"។

ក្រោយពីបែកគ្នាមួយរយពេលមក ពេលនេះប្តីរបស់អ្នកនាង ក៏បានបង្ហោះវិដេអូ អមជាមួយសារយ៉ាងខ្លីថា "ពេលនេះជួបរឺព្រាត់សង្ឃឹមលេីបងប្អូនជួយអោយពរខ្ញុំក៍ដូចជាជួយធ្វេីអោយប្រពន្ធខ្ញុំទន់ចិត្ត​ លេីកលែងទោសអោយខ្ញុំ។ សូមអរគុណ(បងត្រូវការអូន​ ទ្រីដាណា)"។

ក្រោយពីបានឃើញការបង្ហោះសាររបស់ប្តីសូមទោសហើយនោះ ស្រាប់តែអ្នកនាង បានបង្ហោះសារថា "យី..បេីដឹងថាវាពិបាកចឹងអីក៏ខំម្លេះ?តេីខ្ញុំគួរធ្វេីយ៉ាងមេចចំពោះបុរសម្នាក់នេះបងប្អូន?"។

តោះទៅស្តាប់វិដេអូរបស់លោក ហ៊ីង បញ្ញារិទ្ធទាំងអស់គ្នា៖