អាមេរិច ក៏ឆ្លងដែរ ! មន្ត្រីសហរដ្ឋអាមេរិចរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា (Covid-19)ជាលើកដំបូងនៅទីក្រុងញូវយ៉ក
ស៊ីហៀង
-

(New York Post): រដ្ឋមន្ដ្រីរបស់សហរដ្ឋអាមេរិចម្នាក់បានបញ្ជាក់នៅកាលពីថ្ងៃអាទិត្យម្សិលមិញនេះថាបានរកឃើញនូវអ្នកឆ្លងនូវវីរ៉ុស កូរ៉ូណា ជាលើកដំបូងនៅក្នុងទីក្រុងញូវយ៉ក ដោយស្ដ្រីម្នាក់អាយុ ៣០ឆ្នាំ ដែលទើបបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។

អភិបាលខេត្ត ខូម៉ូ (Cuomo) បានចេញសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃអាទិត្យ ដែលបានប្រកាសអំពីករណីឆ្លងដំបូងនៅក្នុងរដ្ឋមួយនេះ បើយោងតាមប្រភពមួយបានបញ្ជាក់ថាស្រ្ដីរូបនេះកំពុងរស់នៅក្នុងតំបន់ ម៉ាន់ហាត់ថាន់ (Manhattan)។

លោក ខូម៉ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា "អ្នកជម្ងឺស្រ្ដីម្នាក់មានអាយុ៣០ឆ្នាំនោះ បានឆ្លងវីរុសនេះពេលធ្វើដំណើរទៅលេងកម្សាន្ដក្រៅប្រទេសនៅឯប្រទេសអ៊ីរ៉ង់ ហើយក្នុងពេលបច្ចុប្បន្ននេះ នាងត្រូវបានគេដាក់អោយរស់នៅដាច់ដោយឡែកពីគ្រួសាររបស់នាង"។

បើទោះបីជាមានករណីឆ្លងវីរុសដ៏សាហាវជាលើកដំបូងនៅក្នុងទីក្រុងក៏ដោយ ក៏លោក ខូម៉ូបាននិយាយយ៉ាងទទូចថា " ក្នុងករណីនេះត្រូវបានគេរំពឹងទុកថា នេះមិនមែនជាមូលហេតុដែលត្រូវភ្ញាក់ផ្អើលនោះឡើយ "។

“ លោក ខូម៉ូបាននិយាយថ្លែងការណ៍ពីដំបូងថា វាជាបញ្ហានៅពេលដែលមិនមានករណីវិជ្ជមាននៃមេរោគឆ្លងថ្មីនៅទីក្រុងញូវយ៉ក“ ។ គិតត្រឹមល្ងាចថ្ងៃអាទិត្យ មាន ៧៦ ករណីនៃអ្នកផ្ទុកវីរុសនេះ ដែលត្រូវបានគេស្គាល់ថាជា វីរុស(Covid-19) ដែលគ្របដណ្ដប់នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងទៅតាមការចុះផ្សាយរបស់កាសែត New York Post នៅកាលពីម្សិលមិញនេះ ៕

អត្ថបទដោយ៖ Soeur Sophea.Khmer News