វីរុស Covid-19 កំពុងតែនៅតែរីករាលដាលពាសពេញពិភពលោក។ បើទោះបីទីក្រុងវូហានគឺជាទីកន្លែងកកើតដំបូងនៃវីរុសនេះនឹងមានអ្នកស្លា ប់នៅក្នុងទីក្រុងនេះក៏ដោយ ក៏ក្រុមគ្រូពេទ្យមកពីគ្រប់ទិសទីនៅក្នុងប្រទេសចិន នៅតែបន្ដការងាររបស់ខ្លូនយ៉ាងខិតខំប្រឺងប្រែងអស់ពីកម្លាំងកាយនិងចិត្តគ្មានពេលសម្រាកនោះឡើយ ហើយភាគច្រើននៃក្រុមគ្រូពេទ្យទាំងនោះបានឈានទៅដល់ការបែកបាក់នៃក្រុមគ្រួសាររបស់ពួកគេផងដែរ។ បន្ថែមពីលើនេះទៅទៀតការផ្គត់ផ្គង់សម្ភារៈផ្នែកវេជ្ជសាស្ត្រនៅមានកំរិតទាប ពុំទាន់ពេលវេលាផងដែរ។
យោងទៅតាមវេបសាយពត៌មាន Oriental Daily របស់ប្រទេសចិន បានដកស្រង់សម្ដីពី បុគ្គលិកពេទ្យនៅទីនោះដោយបាននិយាយថារបាំងម៉ាស់ N95 វ៉ែនតាការពារ សម្លៀកបំពាក់ការពារ ស្រោមដៃ និងឧបករណ៍ការពារផ្សេងទៀតគឺមានភាពកង្វះខាតជាច្រើន ។ លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យទាំងនោះកំពុងតែប្រឈមនឹងការឆ្លងវីរុសនេះជាខ្លាំងនៅអំឡុងពេលដែលព្យាបាលអ្នកជម្ងឺ ហើយពួកគេលាងដៃពួកគេជាញឹកញាប់បន្ទាប់ពីព្យាបាលរួច។
ការបំពេញការងាររបស់ក្រុមគ្រូពេទ្យទាំងនោះពុំមានការឈប់ឈរនោះឡើយ ក្រុមគ្រូពេទ្យទាំងអស់នោះត្រូវពាក់ម៉ាស់និងសម្លៀកបំពាក់ការពារក្នុងអំឡុងពេលដ៏យូរ ពួកគេខ្លះមានដំបៅ សម្ពាធនៅលើថ្ងាសនិងត្រចៀកយ៉ាងខ្លាំង។ ពួកគេក៏បាននិយាយថា “ ការពាក់ស្រោមដៃ ៤ ស្រទាប់ធ្វើឱ្យវាពិបាកក្នុងការធ្វើ បើកការវេចខ្ចប់ឧបករណ៍វេជ្ជសាស្រ្តផងដែរ ដូច្នេះវាជាបញ្ហាប្រឈមដ៏ធំមួយក្នុងការជួយអ្នកជម្ងឺដោយការចាក់ថ្នាំផងដែរ "។
ពេលខ្លះបុគ្គលិកពេទ្យមិនបានបរិភោគអាហារ ឬផឹកទឹកពីរម៉ោង មុននឹងចូលដល់បន្ទប់អ្នកជម្ងឺដើម្បីសន្សំពេលវេលា។ ជាហេតុធ្វើឲ្យមាត់របស់គិលានុបដ្ឋាយិកាទាំងនោះ មានកើតនូវពងបែកមាត់ ព្រមទាំងធ្លាក់ចុះនូវកម្រិតជាតិស្ដរ និងអុកស៊ីសែននៅក្នុងខ្លួនមានកម្រិតទាបផងដែរ។
ក្រុមគ្រូពេទ្យទាំងនោះមិនត្រឹមតែហត់នឿយខាងរាងកាយប៉ុណ្ណោះទេប៉ុន្តែពួកគេក៏មានការហត់នឿយខាងបញ្ញាស្មារតីផងដែរ ហើយពួកគេនិយាយថា៖ ទោះបីជាពួកយើងជាក្រុមគ្រូពេទ្យអាជីពនិងមានជំនាញច្បាស់លាស់ក៏ដោយ ក៏ពួកយើងទាំងនោះក៏ជាមនុស្សដូចអ្នកដទៃទៀតដែរ ពួកយើងមានអារម្មណ៍ថាអស់សង្ឃឹមព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង។ ហើយពួកយើងទាំងអស់គ្នា គឺជាអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស(Covid-19)ដ៏កាចសាហាវនេះ នៅក្នុងឆ្នាំ២០២០នេះ។
ក្នុងពេលបច្ចុប្បន្នតាមរបាយការណ៍ឥឡូវនេះបានបញ្ជាក់ថាមានបុគ្គលិកពេទ្យចំនួន ១.៧១៦ នាក់នៅក្នុងប្រទេសចិនបានឆ្លងវីរុសនេះ ហើយប្រហែលជា ០៩ នាក់ក្នុងចំណោមពួកគេបានឆ្លងជំងឺនេះ។ បុគ្គលិកជំនួយផ្នែកវេជ្ជសាស្រ្តប្រហែល ១៤.០០០ នាក់បានមកពីគ្រប់ទិសទីក្នុងប្រទេសចិនដើម្បីជួយចេញប៉ុន្តែវាមិនភាពគ្រប់គ្រាន់នៅឡើយទេ៕
អត្ថបទដោយ៖ Soeur Sophea.Khmer News