(តូក្យូថ្ងៃទី៤) ៖ រដ្ឋាភិបាលនៃរដ្ឋបាលខេត្ត យ៉ាម៉ាហ្គូជី បានប្រកាសនៅថ្ងៃពុធនេះថាខ្លួនបានបន្ថែមការធ្វើរោគវិនិច្ឆ័យ ព្រមទាំងរាប់បញ្ចូលទាំងអ្នកធ្វើដំណើរដែលជិះកប៉ាល់កម្សាន្ត“ Diamond Princess” ផងដែរ។ ឥលូវនេះចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសជប៉ុនបានកើនដល់ ១០០០ នាក់ហើយនឹងមានអ្នកស្លាប់ចំនួន ១២ នាក់។
អ្នកដំណើរជិះនៅលើកប៉ាល់កម្សាន្ដនិងក្រុមនាវិកត្រូវបានឆ្លងមេរោគច្រើនជាងគេរហូតដល់ ៧០៦នាក់ ហើយចំនួនអ្នកជំងឺបានបន្តកើនឡើង ដែលត្រូវបានគេរកឃើញនៅគ្រប់ទីកន្លែង។
មនុស្សសរុប ២៨០ នាក់បានឆ្លងនៅក្នុងខេត្តចំនួន ២៧នេះបើយោងតាមរបាយការណ៍របស់មន្ត្រីក្នុងខេត្តនីមួយៗ។ សារព័ត៌មានតូក្យូ បានរាយការណ៍ថាការពង្រីកការរីករាលដាលបន្ថែមទៀត នៅតែកំពុងធ្លាក់ចុះហើយឥឡូវនេះវាស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ផងដែរ។
ការវិនិច្ឆ័យមកពីតំបន់ផ្សេងៗគ្នាចំពោះករណីដ៏អាក្រក់បំផុតគឺ កោះហុកកៃដូ ដែលមានមនុស្ស ៧៩ នាក់បានឆ្លង។ នឹងមនុស្សជាង ៣០ នាក់បានឆ្លងវីរុសនៅទីក្រុងតូក្យូ ជាពិសេតំបន់ឆ្នេរសមុទ្រកាណាកាវ៉ា និងខេត្តអាឈីគឺជាការឆ្លងមេរោគរួម គឺដូចគ្នាទៅនឹងទីក្រុង វ៉ាកាយ៉ាម៉ា ក្នុងតំបន់ កាន់សៃដែរ
ប្រភព orientaldail
សម្រួលអត្ថបទដោយ៖ Soeur sophea Khmer News