នាយករដ្ឋមន្ដ្រីណែនាំឱ្យក្រសួងការពារជាតិពង្រឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យាដើម្បីប្រឆាំងសង្គ្រាមកូនកាត់...

ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ដូច្នេះយុទ្ធសាស្ដ្រនៅក្នុងការធ្វើសង្គ្រាមក៏កាន់តែជឿនលឿនដែរ គឺគេមិនប្រើកងកម្លាំងប្រដាប់អាវុធទេ ប៉ុន្ដែគេប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីបំភ្លៃព័ត៌មាន ប្រើប្រាស់ក្រុមចោរបច្ចេកវិទ្យា(Hacker) ដើម្បីវាយប្រហារទៅលើប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័ននានាតួយ៉ាងមានក្រសួងការពារជាតិជាដើម ដែលនេះគេហៅថាសង្គ្រាមកូនកាត់។ នេះគឺជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដោយបន្ដថា បច្ចុប្បន្នគេអាចប្រើប្រាស់យន្ដហោះដ្រូនដើម្បីទម្លាក់គ្រាប់បាន ដូច្នេះសម្រាប់កម្ពុជាត្រូវគិតគូរថាតើគួរមានអង្គភាពណាមួយអាចប្រឆាំងនឹងក្រុមអេឡិចត្រូនិកបែបនេះដែរឬទេ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។