ប្រទេសម៉ុលដាវីហាមឃាត់ជនបរទេសទាំងអស់ដែលមកពីប្រទេសដែលមានជំងឺឆ្លងកូរ៉ូណាមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួន
ឈីសសាន់ (រ៉យទ័រ) - ប្រទេសម៉ុលដាវីបានហាមឃាត់ជនបរទេសដែលធ្វើដំណើរតាមជើងហោះហើរទាំងអស់មិនឱ្យចូលចូលចតនៅក្នុងប្រលានយន្ដហោះរបស់ប្រទេសខ្លួន ចំពោះជើងហោះហើរដែលបានហោះមកពីប្រទេស ដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណានេះ។
ការហាមឃាត់នេះបានចូលជាធរមាននៅថ្ងៃអង្គារគឺបីថ្ងៃបន្ទាប់ពីរដ្ឋអឺរ៉ុបខាងកើតបានរាយការណ៍ពីករណីឆ្លងវីរុសនេះ។
នៅល្ងាចថ្ងៃច័ន្ទលោកនាយករដ្ឋមន្រ្តី អ៊ីណូឈីគូ បានមានប្រសាសន៍ថាប្រទេសនេះមិនអាចហាមឃាត់ការហោះហើរបានទាំងស្រុងនោះទេប៉ុន្តែមានតែពលរដ្ឋម៉ុលដាវីប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យឡើងជិះយន្តហោះដែលពួកគេបានចាកចេញពីប្រទេសដែលមានឆ្លងវីរុសនោះមកកាន់ប្រទេសម៉ុលដាវីវិញ។ ប្រភព Reuters
សម្រួលអត្ថបទដោយ៖SOEUR.
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។