ស្អាតហើយចិត្តល្អទៀត...បងស្រីអូន ត្រៀមទឹកលាងដៃ ចំនួន២ម៉ឺនដប សម្រាប់ ចែកជូនបងប្អូន ដោយឥតគិតថ្លៃ នៅក្នុងភ្នំពេញ ពិសេសអ្នកប្រមូលសំរាម និងរេីសអេតចាយផ្ទាល់តែម្តង...មានវិដេអូ
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ស្រី អូន ជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ  ដែលតែងតែយកចិត្តទុកដាក់ ចែករំលែក ក្តីស្រលាញ់ តាមរយៈការជួយ ដល់ជនទីទាល់ក្រ អ៊ុំ ពូ មីង ដែលជួបនូវការលំបាក ចែកក្តីស្រលាញ់ តាមរយៈវីដេអូអប់រំ ផ្សេងៗ ។

ដោយឡែកនៅថ្ងៃនេះ បងស្រី ក៏បានបង្ហោះសារអមជាមួយវីដេអូ មួយយ៉ាងរំភើប ដោយបងស្រី និងក្រុមការងារ បានត្រៀមរួចជាស្រេច នូវ អាល់កុល ជេល ទុកសម្រាប់ចែកជូនបងប្អូន ទាំងអស់ ជាច្រើនម៉ឺនដប ជាពិសេស គឺអ៊ុំពូមីង រើសអេតចាយតែម្តង ព្រោះបងស្រីគាត់គិតពីសុខសុវត្ថិភាពរបស់បងប្អូនទាំងអស់គ្នាណាស់ គាត់មានការបារម្ភខ្លាំងណាស់ ជីវិតរបស់មនុស្សយើង មិនមែន ស្លា ប់ថ្ងៃនេះហើយកើតនៅថ្ងៃស្អែកនោះទេ ដូចនេះហើយ ទើបគាត់ចំណាយថវិការរបស់គាត់ ដើម្បីទិញ អាល់កុល ទិញជេល ទុកចែកជូនដល់បងប្អូន នៅក្នុងពេលដែល វីរុសកូវីដ១៩ កំពុងតែវាយលុកកម្ពុជាយើងនេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់បងស្រីបានរៀបរាប់ថា "ត្រៀមចែកទឹកលាងដៃជាច្រេីនមុឺនដប free free ជូនបងប្អូនដែរខ្វះខាត អ្នករេីសអេដចាយ អ្នកបោសសំរាមតាមផ្លូវ??

ជេលចំនួន 500គីឡូសំរាប់ផលិតជេលលាងដៃប្រគល់ជូនបងប្អូននៅសៀមរាប(អាចផលិតបាន 10មុឺនដបតូចចំនុះ 50ml)

ត្រៀមទឹកលាងដៃ2មុឺនដបសំរាប់ចែកជូនបងប្អូននៅភ្នំពេញពិសេសអ្នកប្រមូលសំរាមនិងរេីសអេដចាយ"។

ជាចុងក្រោយ បងស្រីក៏សូមចិត្តបងប្អូនមួយចំនួន ដែលគាត់ធ្វើការលក់ម៉ាស់ និងអាល់កុលឡើងថ្លៃ សូមបងគិតឡើងវិញ ម៉ាស់មួយសន្លឹក ថ្លៃជាង ទិញអង្ករមួយគីឡូទៀត អញ្ចឹងតើគាត់បានលុយពីណាទិញ។ 

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ ស្រីអូន សម្រស់ធម្មជាតិ Noun