កាលពីថ្ងៃម្សិលមិញនេះ មន្រ្តី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនាំចូល ស្ដុក ចែកចាយមេតាណុល( ផលិតជាអាកុល)ប្រមាណ ៤ ២០០លីត្រ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានលើកឡើងថា "កូវីដ ១៩ មិនគួរអោយខ្លាចទេ អ្វីដែលត្រូវខ្លាចនោះ គឺ មនុស្សតិរច្ឆាន ។ ឆ្លៀតឱកាសដែលប្រជាពលរដ្ឋកំពុងភ័យខ្លាច ហេីយនាំគ្នារកទិញ អាល់កុល ដេីម្បីទុកលាងដៃសម្លាប់មេរោគ បែជាមានមនុស្សតិរច្ឆានលួចបន្លំលក់ មេតាណុល ថាជា អាល់កុល ធ្វើអោយប្រជាពលរដ្ឋខ្លះយកទៅប្រេីរងគ្រោះទៅវិញ ។ ជាពិសេសអ្នកលក់តាម អនឡាញ និង តាម ឱសថស្ថានខ្លះ មេីលឃេីញលុយធំជាងកិត្តិយស ប្រេីគំនិតទុច្ចរិតព្រៃផ្សៃបំផ្លាញអ្នកដទៃដេីម្បីប្រយោជន៍ខ្លួនឯង ។

សូមបងប្អូនកុំសូវជឿទំនិញតាម អនឡាញ ខ្លាំងពេក ព្រោះងាយរងគ្រោះណាស់ ជាពិសេស ទំនិញតាមអនឡាញ ដែលប៉ះពាល់ដល់សុខភាព គ្មានការត្រួតពិនិត្យពី សុខាភិបាល ទេ ។







ប្រភព៖ Pheng Vannak News