លោកវិល្លាម អាណិតដល់ពលករ កម្មករ អាជីវករ ខ្មែរយើងម្នាក់ៗ យូរកាបូបមកស្រុកវិញ ខណៈដែលប្រទេសថៃកំពុងផ្ទុះជំងឺ covid19 រហូតឈានដល់ការបិទច្រកព្រំដែន...
ស៊ីហៀង
-

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក វិល្លាម បានបង្ហោះសារថា "សង្វេគណាស់ ពលករ កម្មករ អាជីវក ខ្មែរយេីងនៅប្រទេសថៃសម្រុកចូលកម្ពុជាវិញខណៈដែលប្រទេសថៃកំពុងផ្ទុះជំងឺ covid19 យ៉ាងខ្លាំង រហូតឈានដល់ការបិទច្រកព្រំដែនមួយចំនួននៅកម្ពុជា។

ខ្ញុំសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រឡប់មកមាតុប្រទេសវិញមេត្តាពាក់ម៉ាស់ឬក្រម៉ា ហេីយរក្សាអនាម័យ ជាពិសេសត្រូវតាមដានស្ថានភាពសុខភាពរបស់ខ្លួន ប្រសិនជាមានអាការៈគួរអោយសង្ស័យសូមប្រញាប់ទំនាក់ទំនងទៅមន្ទីសុខភាព មន្ទីពេទ្យខេត្តក្រុងដែលនៅជិតខ្លួន ។ ព្រោះបងប្អូនយេីងខ្លះបានចេញពីប្រទេសថៃនៅតំបន់ខ្លះមានផ្ទុះនៅវីរុសកូវីតនេះ ។ ដូចនេះការប្រុងប្រយ័ត្នទប់ស្កាត់ជាមុនជាការល្អបំផុត ជាពិសេសប្រសិនជាអាចសុំរក្សាការនៅដាច់ដោយឡែកគឺកាន់តែល្អ។

ពិតណាស់ការចាកចេញរបស់បងប្អូនពលករ កម្មករពីប្រទេសថៃមកមាតុភូមិវិញ ពិតជាបានបង្ករនូវការធ្លាក់ចុះសេដ្ឋកិច្ចមួយផ្នែកទៀត តែកត្តាចាំបាច់ គឺគ្រប់គ្រងការចំណាយមិនចាំបាច់នានា ជាពិសេស ត្រូវថែរក្សាសុខភាព ចៀសវាងជំងឺនានា ។

ប្រភព៖ William Guang