រំភើបណាស់ ! មិត្ត ចិន បញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយកម្ពុជា និងថែមទាំងដឹកសម្ភារៈពេទ្យមកជាមួយផងដែរ
ភ្នំពេញ ៖ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។

យ៉ាងណាមិញបើយោងទៅតាមហ្វេសប៊ុកផេកផ្លូវការរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានធ្វើការផុសនៅលើបណ្តាញសង្គមឲ្យប្រជាជនកម្ពុជាដឹងថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋប្រជាមានិតចិន និងយន្តហោះពិសេសដែលដឹកសម្ភារៈពេទ្យបានចេញដំណេីរពីសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាហេីយ ជយោចំណងមិត្តភាព កម្ពុជា ចិន » ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។