ជួយគ្នាក្នុងគ្រាលំបាក... ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តារាចម្រៀង ឆន សុវណ្ណារាជ បានចូលរួមបរិច្ចាគថវិការចំនួន...
-

តារាចម្រៀងប្រុស ស្រស់សង្ហា ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ពេញប្រទេស ពិសេសគឺជា idol របស់ហ្វេន ដោយសារតែបទចម្រៀងរបស់លោកនីមួយៗ ពិតជាពិរោះខ្លាំងណាស់ ។

ដោយឡែក នៅពេលដែលវីរុសកូវីដ ១៩ កំពុងតែវាយលុយប្រទេសកម្ពុជា​នោះ ក្នុងនាមលោកជាកូនខ្មែរមួយរូប ក៏បានចូលរួមឧបត្ថម្ភ ថវិការចំនួន១ពាន់ដុល្លារ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩នេះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានរៀបរាប់ថា "?នេះហើយទឹកចិត្តខ្មែរ ជួយគ្នាក្នុងគ្រាលំបាក?សូមគោរពអរគុណដល់តារាចម្រៀង ឆន សុវណ្ណារាជ ដែលបានបរិច្ចាគទឹកប្រាក់ ១,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះផងដែរ លោកឆន សុវណ្ណរាជ ក៏បានបង្ហោះសារបន្ថែមទៀតថា "សូមបញ្ជាក់ ៖ ខ្ញុំធ្វើក្នុងនាមជាកូនខ្មែរមួយរូបក្នុងចំណោមកូនខ្មែរជាង15លាននាក់ ថវិការតិចក្តីច្រើនក្តីមិនសំខាន់ សំខាន់ខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្ន សង្ឃឹមថាកូនខ្មែរទាំងអស់គ្នានឹងចូលរួមឧបត្ថមដល់មូលនិធិ Covid 19មួយដើម្បីទប់ស្កាត់នឹងព្យាបាលដល់ជំងឺកាចសាហាវមួយនេះទាំងអស់គ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ សូមអរគុណ"។

ប្រភព៖ ហេង ឡុង