ស្ត្រីខ្មែរម្នាក់នៅសហរដ្ឋអាមេរិកបានទទួលមរណភាពដោយសារតែ ជំងឺខូវិដ ១៩ ។
មាតារបស់លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន Amru Rice Cambodia បានទទួលមរណភាពកាលពីថ្ងៃទី ២២ ខែមីនា នៅសហរដ្ឋអាមេរិកដោយសារតែការឆ្លង វ៉ីរ៉ូស ខូវិដ ១៩។
មុនចាកចេញទៅទីស្ងប់សុខ លោកស្រី នុត ឈុនហ៊ាង បានទទួលការព្យាបាលនៅមន្ទីរពេទ្យចំនួន ប្រមាណបីសប្តាហ៍។
លោកស្រី នុត ឈុនហ៊ាង គឺជាពលរដ្ឋខ្មែរទី១ ដែលបានទទួលអនិច្ចកម្មដោយសារតែជំងឺនេះ ដែលលោកឧកញ៉ា សុង សារ៉ន ជាកូនបានហៅថាជា សត្រូវលាក់មុខ។
រហូតមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិកនៅឡើយទេ។
ក៍ប៉ុន្តែលោក សុង សារ៉ន បានចែករំលែកនូវមរណៈទុក្ខដ៍ក្រៀមក្រំនេះជាមួយ PNN News ។
ភរិយាលោក សុង សារ៉ន បានអោយដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានមនុស្សធម៍ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យរៀបចំអោយក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាចុងក្រោយ និងបានអោយអ្នកជំងឺទទួលព្រះធម៍តាមរយះទូរស័ព្ទដែលស្មូតចេញពីទីក្រុងភ្នំពេញ។
យើងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារលោក សុង សារ៉ន ចំពោះការបាត់បង់លោកស្រីជាម្តាយ ដោយសារតែជំងឺខូវិដ ១៩។




