អបអរសាទរ ! បុរសជនជាតិខ្មែរមកពីប្រទេសម៉ាឡេស៊ី ដែលរកឃើញវិជ្ជមានកូវីត១៩នោះលទ្ធផលធ្វើតេស្តចុងក្រោយ គឺអវិជ្ជមានហើយ
បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ដែលទទួលចម្លងវីរុសកូវីត-១៩ ពីជនជាតិជប៉ុនសង្ឃឹមថា លទ្ធផលធ្វើតេស្តចុងក្រោយនឹងអាចអវិជ្ជមាន ។ ដោយឡែកបុរសជនជាតិខ្មែរមកពីប្រទេសម៉ាឡេស៊ី ដែលរកឃើញវិជ្ជមានកូវីត១៩នោះ មកដល់ថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២០ នេះ លទ្ធផលធ្វើតេស្តចុងក្រោយ គឺអវិជ្ជមានហើយ ។ នេះជាការបញ្ជាក់ឱ្យដឹងពីលោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកបង្ហាញអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍កូវីត-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។



ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។