អ្នកភូមិខ្ញុំ ដុតភ្លើងនៅតាមមុខផ្ទះព្រោះគិតថាដេញ (ខ្មោចព្រាយបីសាច) ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភ និងភ័យខ្លាច គឺអាចកើតមានអគ្គីភ័យ ដូចជា ភ្លើងឆេះផ្ទះ ឬ ឆេះព្រៃ
-

ប្រិយមិត្តជាទីមេត្រីដូចដែរបងប្អូនបានជ្រាបច្បាស់ហើយថានៅក្នុងពេលបច្ចុប្បន្ននេះប្រទេសជាច្រើននៅលើពិភពលោកបានកំពុងតែមានការព្រួយបារម្ភខ្លាំងអំពីរការរីករាលដាលរបស់វីរ៉ុស កូរ៉ូណា (Covid 19) ព្រោះវីរ៉ុសនេះបានឆក់យកជីវិតរបស់មនុស្សអស់ជាច្រើននាក់រួចមកហើយនាពេលកន្លងមក ។

ដោយឡែកបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Kon Damrey Srok Page Officail បានធ្វើការផុសនៅមុននេះបន្តិចថា « ដុតភ្លើងនៅតាមមុខផ្ទះក៏ដុតចុះ ព្រោះតែអ្នកអបិយ៍ជំនឿ គិតថាដេញឧបទ្រុបចង្រៃ (ខ្មោចព្រាយបីសាច) ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភ និងភ័យខ្លាច គឺអាចកើតមានអគ្គីភ័យ ដូចជា ភ្លើងឆេះផ្ទះ ឬ ឆេះព្រៃ ។

ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ណាបងប្អូន កុំព្រោះតែជំនឿភ្លេចគិតពីហានីភ័យផ្សេងៗ.... ៕