តារាចម្រៀងស្រីជួរមុខ កញ្ញា សុខ ពិសី បានបរិច្ចាគទឹកប្រាក់ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីឌ ១៩ នៅទឹកប្រាក់ចំនួន
នាខណៈមុននេះបន្ដិច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ តារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសកម្ពុជា នោះគឺកញ្ញា សុខ ពិសី បានបរិច្ចាគទឹកប្រាក់ 2,000ដុល្លា ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីឌ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានធ្វើការផុសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ រូបសម្បត្តិស្អាត ច្រៀងពិរោះ ចិត្តមនុស្សធម៌ស្រលាញ់គាត់អត់? ❤️❤️សូមគោរពអរគុណដល់តារាចម្រៀងកញ្ញា សុខ ពិសី ដែលបានបរិច្ចាគទឹកប្រាក់ 2,000ដុល្លាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។