លោកតាន់ គឹមសួរ​ កំពុងតែធ្វើការផលិតទឹកលាងដៃដោយផ្ទាល់ដៃ ដើម្បីចែកជូនបងប្អូនទាំងអស់គ្នា ដោយឥតគិតថ្លៃ និងធានាថាល្អ សម្រាប់ចែកជូនបងប្អូន
ស៊ីហៀង
-

លោកតាន់ គឹមសួរ ជាបុគ្គលម្នាក់ ដែលខំប្រឹងប្រែងពុះពារ នៅក្នុងការជួយដល់សង្គម និងជាបុគ្គលម្នាក់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការដាំដើមឈើ ការពារព្រៃឈើ ។

ដោយឡែកនាពេលបច្ចុប្បន្ន មានករណីវីរុសកូវីដ១៩ បានធ្វើឲ្យប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកក៏ជាបុគ្គលម្នាក់ដែលយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ទើបរូបលោកបានខ្នះខ្នែង ដើម្បីរកវីធីចែករំលែក តាមរយៈការចែកម៉ាស់ និងទឹកលាងដៃ អាចការពារពីវីរុសកូវីដ១៩ បាន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានបង្ហោះសារថា "នេះជាជែលលាងដៃកម្ចាត់មេរោគដែលខ្ញុំផលិតដោយផ្ទាល់ និងធ្វើការចែកជូនពុកម៉ែបងប្អូនដោយមិនគិតថ្លៃក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលបានទទួលការចង្អុរបង្ហាញអំពីអ្នកជំនាញ KAMBIO Nature និង Hem Hema។ ចំពោះគុណភាពខ្ញុំធានាថាល្អ បើមានបញ្ហាខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់???ជែលលាងដៃកម្ចាត់មេរោគចំនួន១ម៉ឺនដបនឹងត្រូវបានផលិតរួចរាល់ថ្ងៃស្អែកនេះ។ ខ្ញុំខំអស់ពីលទ្ធភាពហើយ បានតែប៉ុណ្ណឹងទេ សង្ឃឹមថានេះអាចជាចំណែកដ៏តូចមួយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCOVID19???"។

ប្រភព៖ តាន់ គឹមសួរ