អាជ្ញាធរតាមបណ្តារខេត្តក្រុងនានា ចាប់ផ្តើមវិធានការ ដោយប្រើឧបករណ៍បំពងសម្លេង ផ្សព្វផ្សាយពីសារអប់រំ ការការពារពីខូវិដ ១៩
អាជ្ញាធរតាមបណ្តារខេត្តក្រុងនានា ចាប់ផ្តើមវិធានការ ដោយប្រើឧបករណ៍បំពងសម្លេង ផ្សព្វផ្សាយពីសារអប់រំ ការការពារពីខូវិដ ១៩។
អាជ្ញាធរ បានប្រេី ជម្រេីសខុសៗគ្នា តាមលទ្ធភាពរៀងៗខ្លួនក្នុងការអប់រំ ដោយតំបន់ខ្លះប្រើម៉ូតូ ឫ រ៉ឺម៉កកង់បី ចំនែកខេត្តខ្លះប្រើរថយន្តជាដើម។

វិធានការនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីពលករខ្មែរប្រមាណមួយម៉ឺននាក់ វិលត្រឡប់ចូលស្រុកកំនើតវិញ ក្រោយថៃបិទព្រំដែន។ សារអប់រំនឹងត្រូវបញ្ជូនតាមមូលដ្ឋានភូមិឃុំស្រុក គឺដល់មុខផ្ទះ របស់ប្រជាពលរដ្ឋតែម្តង។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៍មានថា ពលករដែលបានវិលចូលប្រទេសវិញ មានប្រមាណមួយម៉ឺននាក់។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។