គ្រូពេទ្យកម្ពុជាយើង​ ខ្លាំងមែន...ក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២រូប បានជាសះស្បើយ១០០ភាគរយហើយ នៅខេត្តត្បូងឃ្មុំ
ស៊ីហៀង
-

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៏មាន ជូនសាធារណជនមេត្តាជ្រាបថា៖ ក្រុមគ្រូពេទ្យជំនាញបានយកវត្ថុសំណាកវិភាគរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៤រូប នៅខេត្តត្បូងឃ្មុំយកទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺចំនួន០២រូប ទទួលបានលទ្ធផល អវិជ្ជមាន (មិនមានផ្ទុកមេរោគកូវីដ១៩ បានជាសះស្បើយចំនួន០២លើក ។ អ្នកទាំងពីររូបនេះរួមមាន៖

ទី១. ឈ្មោះ ជិ សំ (សាន់) ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ ពោធិឥន្ធ ឃុំកោងកាង ស្រុកពញក្រែក។

ទី២.​ ឈ្មោះ អុស្មាន សូកូភ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មា។

សូមបញ្ជាក់ជូនថា ការពិសោធន៍លើអ្នកជំងឺទាំងពីររូបខាងលើនេះ ទទួលបានបានលទ្ធផល អវិជ្ជមានដូចគ្នា ចំនួន០២លើក។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ។