លោកតាន់ គឹមសួរ នឹងធ្វើរឿងមួយ បើសិនជាមានធនាគារណាមួយ ហ៊ានបង្ហាញបេះដូងពិត ដើម្បីជួយប្រជារាស្រ្ត នៅគ្រាលំបាកនេះ
ស៊ីហៀង
-

បច្ចុប្បន្នមានបងប្អូនជាច្រើន ពិតជាការលំបាកខ្លាំងណាស់ ខណៈពេលដែលវីរុសកូវីដ១៩ កំពុងតែមានវត្តមាននៅកម្ពុជា ដោយស្ថានភាពនៅពេលនេះ គឺធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ជាច្រើនកំពុងតែជាប់បំណុល ធនាគារ ។

ដោយឡែកឯកឧត្តម ពេជ្រ ស្រស់ ក៏បានស្នើដល់រាជរដ្ឋាភិបាល សូមគិតគូរ រឿងធនាគារឲ្យពន្យាពេលក្នុង ការបង់បំណុលរបស់ពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកតាន់ គឹមសួរ ក៏បានបង្ហោះសារពាក់ព័ន្ធចំពោះបញ្ហាមួយនេះផងដែរថា "ញុំកំពុងតែរង់ចាំមើលថាតើធនាគារមួយណាដែលនឹងបង្ហាញវត្តមាននិងបង្ហាញបេះដូងថាពួកគេកំពុងតែគិតគូដល់ប្រជាជនខ្មែរមុនគេ ខ្ញុំនឹងចាត់ទុកធានាគារនោះជាវិរធនាគារដែលស្រលាញ់ជាតិខ្មែរ ហើយខ្ញុំនឹងជួយធ្វើការបំផុសឲ្យប្រជាជនយើងគាំទ្រធនាគារនោះតែមួយគត់ ព្រោះពួកគេបានរួមសុខនិងទុក្ខជាមួយយើងក្នុងគ្រាដែលយើងត្រូវការពួកគេ??? ខ្ញុំជឿជាក់ថាបងប្អូនប្រជាជនខ្មែរមួយចំនួនធំក៏គិតដូចខ្ញុំដែរ"។

ប្រភព៖ Tan Kimsour