ឯកឧត្តម វិល្លាម ថា រដ្ឋត្រូវទម្លាក់ថវិការដេីម្បីជួយធនាគារឲ្យសម្រួលដល់ អាជីវករ ដែលលំបាកខ្លាំង សម្រួលដល់ កសិករ កម្មករ ដែលកំពុងបាត់បង់លទ្ធភាពបង់មួយរយៈ និងមានវិធានការជាច្រើនទៀត...
ស៊ីហៀង
-

ដោយមានការកង្វល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រឈមមុខជាមួយផលវិបាក រឿងប្រាក់បំណុលជាមួយធនាគារ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងថា "វិធានការខ្លះៗដែលជាទស្សនៈខ្ញុំជុំវិញការទប់ស្កាត់នឹងដោះស្រាយបញ្ហា កូវីត១៩ ដែលជាបញ្ហាសកល រួមទាំងភាពជាប់គាំងសេដ្ឋកិច្ច និងវិធីដោះស្រាយផលលំបាករបស់ពលរដ្ឋលេីបញ្ហាបង់ធនាគារជាដេីម

១ ធានានូវសន្តិសុខសុខមាលភាព ៖ ទប់កុំអោយរីករាលដាល ប្រយុទ្ធអោយវារួមរហូតដល់ស្លាប់ ទប់ការរាលដាលមកពីខាងក្រៅ «គេបានអនុវត្តន៍បណ្ដេីរៗហេីយ»

១.ក ការទប់ស្កាត់កុំអោយរីករាលដាលគួរតែជាការផ្សព្វផ្សាយគ្រប់ទីកន្លែង ដែលបច្ចុប្បន្នរដ្ឋាភិបាលបានធ្វេីហេីយ

១.ខ សហការគ្នាការពារខ្លួនមិនអោយមានការឆ្លងបន្ថែមពីខាងក្នុងទៅខាងក្នុង រក្សាស្ថេរភាពកុំអោយផ្ទុះបន្ថែម គួរតែមានការសម្រុកចែកសម្ភារៈការពារជំងឺតាមមូលដ្ឋានដែលផ្ទុះជំងឺ ដែលមនុស្សកំពុងត្រូវការចាំបាច់ ជាជាងចែកសារ៉ុងក្រម៉ា ប៊ីចេង ចំពេលមនុស្សមិនត្រូវការ

១.គ ទប់ស្កាត់អោយអស់លទ្ធភាពនៃការចម្លងដែលមានលំហូរមកពីក្រៅប្រទេស

២ សន្តិសុខនយោបាយនិងសង្គម ៖ ទប់កុំអោយភ័យ លុបបំបាត់ព័តមានមិនពិត លេីកទឹកចិត្តអោយសហការគ្នាប្រយុទ្ធ «គេចាប់ផ្ដេីមអនុវត្តន៍ហេីយ តែមិនទាន់ដល់កម្រិតមានប្រសិទ្ធភាពខ្ពស់»

២.ក ការលេីកទឹកចិត្តអោយពលរដ្ឋចេះវិធានការការពារខ្លួនចេះការពារខ្លួន បារម្ភពីសុខភាពតែមិនបណ្ដោយរហូតភ័យជ្រុល «គេបានធ្វេីរួចហេីយ»

២.ខ ទប់ស្កាត់ព័ត៌មានញុះញុងដែលជាមធ្យោបាយឆ្លៀតឱកាសរបស់ ជនឧទ្ទាម ឬជនបរទេសដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

២.គ លេីកទឹកចិត្តពលរដ្ឋអោយសហការជាមួយរដ្ឋាភិបាលប្រយុទ្ធជាមួយជម្ងឺនេះ តាមរយៈការការពារខ្លួនឯង ជួយការពារអ្នកដទៃ ឧបត្ថមថវិការ សម្ភាៈដេីម្បីបេីកឆាកសង្គ្រាមជាមួយជំងឺនេះ ។

៣ សន្តិសុខសេដ្ឋកិច្ច ៖ ទប់កុំអោយខាតមួយប៉ូលក្នុងទម្ងន់ធ្ងន់ដោយធ្វេីជាភាគបែងផ្ដល់ចំណែកខាតទាំងអស់គ្នាក្នុងទម្ងន់ដ៏ស្រាល

៣.ក អំពាវនាវគ្រប់ប៉ូលនៃបណ្ដារជ្រុងសេដ្ឋកិច្ចនិងនិងបណ្ដារប៉ូលនៃការជំរុញសេដ្ឋកិច្ច អោយជួយសម្រួលគ្នាទៅវិញទៅមក អធ្យាស្រ័យគ្នា រួមខាតទាំងអស់គ្នា ម្នាក់បន្តិច ម្ចាស់ផ្ទះ ទម្លាក់ថ្លៃជួល ម្ចាស់ផ្សារទម្លាក់ថ្លៃតូប ពាណិជ្ជករ ហ៊ានខាត អោយប្រាក់ខែខ្លះដល់បុគ្គលិក បុគ្គលិកហ៊ានខាតយកប្រាក់ខែមួយចំនួនហេីយបន្ថយលេីចំណាយមិនចាំបាច់ / ក្នុងស្ថានភាពជំងឺរាតត្បាត មនុស្សលែងត្រូវការអ្វីក្រៅពីហូប ត្រូវទប់តម្លៃចំណីអាហារកុំអោយឡេីងថ្លៃ «ពុំទាន់ធ្វេីនៅឡេីយឬអាចនិយាយថាមិនទាន់ដល់ពេលធ្វេី ព្រោះរវល់ចាត់ចែងទប់ស្កាត់ការឆ្លងជំងឺ»

៣.ខ រដ្ឋត្រូវទម្លាក់ថវិការដេីម្បីជួយធនាគារអោយសម្រួលដល់ អាជីវករ ដែលលំបាកខ្លាំង សម្រួលដល់ កសិករ កម្មករ ដែលកំពុងបាត់បង់លទ្ធភាពបង់មួយរយៈ

៣.គ រដ្ឋត្រូវបន្ថយកម្រិតយកពន្ធលេីអាជីវកម្ម ពាណិជ្ជកម្ម ដែលងាយប៉ះពាល់ ឬផ្ដល់ល័ក្ខខ័ណ្ឌណាផ្សេងទៀតដែលជាការដោះដូរ ជាមួយម្ចាស់អាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម

៣.ឃ រដ្ឋគួរអំពាវនាវដល់វិស័យឯកជន ឬពួកមានលុយចាយមិនអស់ អោយដាក់លុយវិនិយោគជាមួយធនាគារ ដេីម្បីជាហ៊ុនធានាសងជួសពលរដ្ឋដែលមិនមានលទ្ធភាពសង ក្រោយស្ថេរភាពសេដ្ឋកិច្ចស្រួល ពលរដ្ឋដែលជំពាក់ខកខានមិនបានសងត្រូវសងការ ។ ធនាគាអាចដកហ៊ុនអោយម្ចាស់ហ៊ុនវិញ ដោយរដ្ឋគួរមានការផ្ដល់ភាពលេីកទឹកចិត្តណាមួយជាការដោះដូរវិញជាមួយអ្នកស្ម័គចិត្តដាក់ហ៊ុនតម្កល់សងជំនួសជាមួយធនាគារនេះ

ពិតណាស់ស្ថានភាពឥលូវនេះ ពលរដ្ឋរបស់យេីងកំពុងទន្ទឹងមេីលយ៉ាងអន្ទៈសារនិងព្រួយបារម្ភជាទីបំផុតជុំវិញការរីករាលដាលនៃវីរុស កូវីត១៩ ! ក្នុងនោះផលប៉ះពាល់សេដ្ឋកិច្ចពួកគាត់ពិតជារងផលប៉ះពាល់ ប៉ុន្តែគឺដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទៅវិញទេដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋទូទៅ

យ៉ាងណាមិញក្នុងស្ថានភាពនេះបណ្ដារប្រទេសមួយចំនួនរបស់ពិភពលោកបានយក យន្តការ របស់ចិន មកធ្វេីជាគម្រូរួចទៅហេីយដេីម្បីបេីកឆាកសង្គ្រាមប្រយុទ្ធជាមួយជំងឺដ៏គួរអោយខ្លាចនេះ ហេីយបណ្ដារប្រទេសដែលធ្វេងប្រហែសមួយចំនួនក៏បានចាប់ផ្ដេីមភ្ញាក់ខ្លួនប្រយុទ្ធជាមួយកូវីត១៩តាមយន្តការខាងលេីខ្លះៗហេីយ។

ដោយឡែក បណ្ដារប្រទេសមួយចំនួនបានដេីរតាមរបៀបដោះស្រាយបញ្ហាសេដ្ឋកិច្ចមីក្រូតាមប្រទេសចិន ដោយចេញលុយជំនួសពលរដ្ឋដោយប្រេីប្រាក់ឧបត្ថមរបស់រដ្ឋ state subsidies ឧទាហរណ៍ប្រទេសថៃគេបានចេញថវិការ ហេីយដេីម្បីជួយសម្រួលបញ្ហា

ប្រភព៖ William Guang