នៅពេលដែលពិភពលោកនៅតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវមួយនេះនៅឡើយ។ ស្រាប់តែពេលថ្មីៗនេះមានវីរុសថ្មីមួយបានផ្ទុះឡើងនៅក្នុងប្រទេសចិននិងបានឆក់យកជីវិតមនុស្សម្នាក់នៅក្នុងប្រទេសចិនផងដែរ។
ជំងឺនេះវាអាចបណ្តាលឱ្យយើងមានជំងឺស្ទះសួតរ៉ាំរ៉ៃ Hantavirus Pulmonary Syndrome (HPS) និងគ្រុនក្តៅ ជាមួយនឹងរោគសញ្ញាក្នុងតំរងនោម Haemorrhagic Fever with Renal Syndrome (HFRS) ។
វីរុសហាន់តា(Hantavirus) ត្រូវបានគេរាយការណ៍ថាឆ្លងតាមរយៈទឹកនោមលាមកឬទឹកមាត់របស់សត្វកកេរ(សត្វកណ្ដុរ)ហើយវាក៏អាចបណ្តាលមកពីការខាំរបស់សត្វកណ្ដុរទៅមនុស្សផងដែរ។
រោគសញ្ញារបស់វីរុសហាន់តាមានសភាពស្រដៀងទៅនឹងវីរ៉ុសកូរូណាផងដែរ ដោយវាបង្កឱ្យឈឺសាច់ដុំ គ្រុនក្តៅ ឈឺក្បាល ក្អក និងការពិបាកដកដង្ហើម(ការដកដង្ហើមខ្លីៗ)។
យោងតាម មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺចិន (CDC) វិធានការបង្ការដែលមានប្រសិទ្ធិភាពបំផុតចំពោះមេរោគ hantavirus គឺការគ្រប់គ្រងចំនួនរបស់សត្វកណ្ដុរឱ្យបានជាក់លាក់ជាទីបំផុត។ ប្រភព scoopwhoop
សម្រួលអត្ថបទដោយ៖ SOEUR.