សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទ បៀរហ្គាឌិន ទាំងអស់ទូទាំងប្រទេស
ស៊ីហៀង
-

បៀរហ្គាឌិន នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចថ្មី។ ក្រសួងទេសចរណ៍សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មេត្តាជ្រាបថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រម្ពុជា សូមឲ្យបិទអាជីវកម្ម បៀរហ្គាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវអភិបាលរាជធានីខេត្ត ចាត់ចែងអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕