ក្តៅៗ...សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាវុធហត្ថ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅលើផេក ផ្លូវការរបស់ BTV Cambodia បានបង្ហោះសារដំណឹងជាបន្ទាន់ថា "សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហការជាមួយនគរបាល,អាវុធហត្ថ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 មិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក"។




ប្រភព៖ BTV Cambodia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។