សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្អាកការនាំចេញអង្ករ ស និងស្រូវទៅក្រៅប្រទេស ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក...មានវិដេអូ
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្អាកការនាំចេញអង្ករ ស និងស្រូវ ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូប (អនុវត្តពីថ្ងៃទី៥មេសា)។ នេះបើយោងតាមការចុះផ្សាយរបស់ BTV Cambodia។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្អាកការនាំចេញអង្ករ ស និងស្រូវ តែអនុញ្ញាតឲ្យនាំចេញ អង្ករក្រអូប រហូតដល់មានបទបញ្ជាជាថ្មី ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តទៅ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការហាមឃាត់ការនាំចេញអង្ករ ស និងស្រូវ ទៅកាន់ ប្រទេសជិតខាង ។ ដូចនេះដើម្បីផ្គត់ផ្គង់ក្នុងស្រុក ត្រូវរក្សាទុកស្រូវ អង្ករទាំងនេះ ប៉ុន្តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូប ដោយសារអង្ករក្រអូបនេះ មិនមានចំនួនច្រើនទេ ហើយក៏មានតម្រូវការក្នុងស្រុកច្រើនដែរ។
មានវិដេអូ៖
ប្រភព៖ BTV Cambodia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។