កាន់តែយ៉ាប់ហើយ ! នៅក្នុងប្រទេសអ៊ីតាលីក្រុមគ្រូពេទ្យជាង៨,០០០នាក់បានឆ្លងកូវីដ១៩និងវេជ្ជបណ្ឌិត៦៣នាក់បានស្លាប់
ស៊ីហៀង
-

ការរាតត្បាតជំងឺរលាកសួតថ្មីរបស់ប្រទេសអ៊ីតាលីបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកពេទ្យយ៉ាងខ្លាំង។យោងតាមរបាយការណ៍ថ្មីចុងក្រោយនៅថ្ងៃទី ៣០ គ្រូពេទ្យសរុបចំនួន ៦៣ នាក់បានស្លាប់ដោយសារការឆ្លងមេរោគ ក្នុងនោះមានវេជ្ជបណ្ឌិតយ៉ាងហោចណាស់ ២២ នាក់ដែលបានស្លាប់កាលពីសប្តាហ៍មុន។ការស្លាប់មួយនេះត្រូវបានគេយល់ឃើញថាគ្រូពេទ្យភាគច្រើនដែលបានស្លាប់ដោយសារការឆ្លងក្នុងការធ្វើការនៅក្នុងតំបន់ Lombard និងតំបន់ជុំវិញដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេស បានឱ្យដឹងថាសហព័ន្ធគ្រូពេទ្យជាតិអ៊ីតាលី (FNOMCEO)បានធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគ្រូពេទ្យដែលបានស្លាប់នៅលើគេហទំព័ររបស់ខ្លួនឥតឈប់ឈរនោះឡើយ។ យោងតាមស្ថិតិចុងក្រោយពីវិទ្យាស្ថានស្រាវជ្រាវសុខភាព (ISS) ចំនួនបុគ្គលិកពេទ្យ ដែលឆ្លងជំងឺរលាកសួតថ្មីរបស់អ៊ីតាលីបានកើនឡើងចំនួន ៥៩៥ នាក់បើប្រៀបធៀបនឹងថ្ងៃមុន ហើយបច្ចុប្បន្នមានចំនួនសរុប ៨.៣៥៨ ករណី ក៏មានរបាយការណ៍បញ្ជាក់ថាវេជ្ជបណ្ឌិត ៦៣ នាក់បានស្លាប់ផងដែរ។

លោកស្រី Barbara Mangiacavalli ប្រធានសហព័ន្ធគិលានុប្បដ្ឋាយិកា (FNOPI) បានកត់សម្គាល់ថាអ្នកជំងឺប្រហែលជា ៤.០០០ នាក់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងការឆ្លងនេះគឺជា គិលានុបដ្ឋាយិកា។

លោកស្រីបាននិយាយផងដែរថាទោះបីជាមានគ្រោះថ្នាក់នៃការឆ្លងក៏ដោយគិលានុបដ្ឋាយិកាជិត ៩.៥០០ នាក់បានស្ម័គ្រចិត្តចូលរួមក្នុងក្រុម New Coronavirus Task Force ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់មន្ទីរពេទ្យក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនេះ។

មន្ត្រីអ៊ីតាលីបានប្រកាសនៅថ្ងៃទី ៣០ ថាគិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃនោះចំនួនសរុបនៃអ្នកឆ្លងទូទាំងអ៊ីតាលីមានចំនួន ១០១.៧៣៩ ករណីនៃជំងឺរលាកសួតថ្មី ក្នុងប្រទេសអ៊ីតាលីការឆ្លងថ្មីកើនឡើង ៤.០៥០ បើប្រៀបធៀបនឹងថ្ងៃមុន ហើយចំនួនអ្នកស្លាប់សរុបកើនដល់ ១១.៥៩១ នាក់៕ ប្រភពOrientaldialy

សម្រួលអត្ថបទ៖SOEUR.