សូមចូលរួមរំលែកទុក្ខផង...លោកប៉ា តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បានទទួលមរណ ភាពហើយ ដោយរោគគាពាធ...
តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះសារយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត បន្ទាប់ពីបាត់បង់លោកប៉ា កាលពីថ្ងៃម្សិលមិញនេះ វេលាប្រហែលជិតភ្លឺ ដោយរោគគាពាធ។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក បានរៀបរាប់ទាំងទឹកភ្នែកថា "វាពិតជាលឿនណាស់សំរាប់ខ្ញុំនឹងក្រុុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ សូមអោយប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗអោយបានល្អ ប៉ាហត់ហេីយប៉ាសំរាន្តចុះ " ប៉ា Alex Chan បានទទួលមរណះភាពថ្ងៃច័ន្ទ ទី 30 ខែ មីនា ឆ្នាំ2020 វេលាប្រហែលជិតភ្លឺ ដោយរោគគាពាធ "។

ជាចុងក្រោយក៏មានបងប្អូនជាច្រើន គាត់បានចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ ចំពោះ Idol ដែលបានបាត់បង់លោកមានគុណ បែបនេះ។ សូមលោកពូទៅកាន់សុគតិភពចុះ៕












ប្រភព៖ Sokun Therayu Heng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។