ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីដូណាល់ត្រាំបាននិយាយថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ ៣០ មីនា ថាសហរដ្ឋអាមេរិកនឹងបញ្ជូនឧបករណ៍វេជ្ជសាស្រ្តសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ទៅប្រទេសអ៊ីតាលី និងនៅពេលក្រោយមកទៀតគឺត្រូវបញ្ចូនផ្ដល់ទៅឱ្យប្រទេសបារាំងនិងអេស្ប៉ាញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកត្រាំ នៅឯសេតវិមានលោកមិនបានបញ្ជាក់ច្បាស់អំពីប្រភេទនៃជំនួយឬពេលវេលានោះទេប៉ុន្តែបានលោកនិយាយថាបរិមាណបរិក្ខាវេជ្ជសាស្ដ្រដ៏ច្រើនគឺត្រូវបានផ្ដល់សម្រាប់ប្រទេសអ៊ីតាលីដែលជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះខ្ពស់បំផុតនៅលើពិភពលោក។
លោកត្រាំមានប្រសាសន៍ទៀតថា“ យើងនឹងបញ្ជូនបរិក្ខាវេជ្ជសាស្ដ្រដែលមានតំលៃប្រមាណ ១០០ លានដុល្លារដែលប្រើសំរាប់ការវះកាត់និងបរិក្ខាសម្រាប់បម្រើក្នុងវេជ្ជសាស្ត្រទៅឱ្យមន្ទីរពេទ្យនៅប្រទេសអ៊ីតាលី” ។
ជាងនេះទៅទៀតលោក នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលីគឺលោក Giuseppe Conte ពិតជាមានសេចក្ដីសោមន្សរីករាយជាខ្លាំងក្នុងការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិចក្នុងការផ្ដល់មកឱ្យប្រទេសអ៊ីតាលី៕ ប្រភព៖CNA
សម្រួលអត្ថបទដោយ៖SOEUR.